ព្រោះតែផ្លូវមួយនេះចម្លែកពេក ទើបធ្វើឲ្យ ឧកញ៉ា ឌួង ឆាយ បង្ហោះសារមួយនេះឡើង ដោយនិយាយចំៗតែម្តង
នៅមុននេះបន្តិច នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ គេឃើញក្នុងហ្វេសប៊ុករបស់ ឧកញ៉ា ឌួង ឆាយ បានបង្ហោះសារមួយហាក់មិនពេញចិត្ត និងនិយាយចំៗតែម្តង ជាមួយផ្លូវចម្លែកមួយកន្លែង ដែលបានបង្កគ្រោះថ្នាក់ជាច្រើនករណី ដោយក្នុងនោះ លោកបានបញ្ជាក់សារដ៏ខ្លីមួយថា៖
"សំណាងហើយម្ចាស់ឡានអត់បុកបាក់បង្គោល, កុំអីត្រូវសងទៀតពីព្រោះជាកំហុសអ្នកបើកបរអត់មើល ហាហា
🤣 ខ្ញុំសង្កេតឃើញគ្រាន់បើតែក្នុងយុទ្ធនាការ 100 ថ្ងៃដំបូងប៉ុណ្ណោះ, ចប់ពីនោះទៅស្ងាត់ឈឹង។ ផ្លូវ north bridge នេះដោះស្រាយដូចជាមិនចេញសោះ, សាកសពឡានលិចទឹក និងបុករាប់មិនអស់។ បើអ្នកដឹកនាំគំរោងនេះ សុខចិត្ត មិនឈប់សំរាកចូលឆ្នាំដើម្បីដោះស្រាយអោយហើយពិតជាល្អណាស់, ពីព្រោះខ្លាចគេកត់ត្រាចូលសៀវភៅកំណត់ត្រាពិភពលោក Guinness World Record ផ្លូវចម្លែក និងជួសជុលមិនដែលហើយ"។
គួររំលឹកឡើងវិញបន្តិចផងដែរថា លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានសុំទោសប្រជាពលរដ្ឋ និងសុំការអធ្យាស្រ័យ ដែលក្រសួង ក៏ដូចជាអាជ្ញាធរ នៅមិនទាន់បានដកបង្គោលភ្លើងទាំងនោះ ចេញពីផ្លូវ។ លោកបន្តថា ក្រសួងសាធារណការ និងអគ្គិសនីកម្ពុជា បានពិភាក្សាគ្នារួចហើយ ដោយសម្រេចថា នឹងដកបង្គោលភ្លើងទាំងអស់នោះចេញ ចាប់ពីចន្លោះខែមេសា រហូតដល់ខែមិថុនា ឆ្នាំ២០១៨។ លោកក៏បន្ថែមទៀតថា អគ្គិសនីកម្ពុជា ត្រូវបង្កប់ខ្សែភ្លើងនៅក្រោមដីជាមុនសិន ហើយបន្ទាប់មក ទើបអាចដកបង្គោលភ្លើងទាំងនោះចេញបាន៕

Post a Comment