Header Ads

មាននរណាចង់ទៅលេងអត់ នៅខ្មែរយើងទេ ស្អាតណាស់ ថែមទាំងមាន​ទេសភាព​អម​ដោយ​ជួរ​ភ្នំ​ព័ទ្ធ​ជុំវិញ​ទៀតផង?

រមណីដ្ឋានអន្លង់ភ្ញៀវ គឺជារមណីដ្ឋាន​បែប​ធម្មជាតិ​កែ​ច្នៃ​មួយ​ ដែល​កំពុង​ទាក់​ទាញ​អ្នក​ទស្សនា​ខ្លាំង​ បើ​ទោះ​ជានៅ​ទីនោះ​ទើប​តែ​បើក​ដំណើរការ​កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៨ ក៏ដោយ។ ​រមណីយដ្ឋានមួយ​នេះ​ មាន​សួន​កម្សាន្ត​ និង​ចម្ការ​ដំណាំ​ជា​ច្រើន​ប្រភេទ​​នៅ​តាម​ជើង​ភ្នំ​និង​ចង្កេះ​ភ្នំ​ ព្រមទាំងមានទេសភាព​អម​ដោយ​ជួរ​ភ្នំ​ព័ទ្ធ​ជុំវិញ​ថែមទៀតផង ហើយក៏នឹង​​មាន​គម្រោង​សាង​សង់​កន្លែង​កម្សាន្ត​ កន្លែង​ងូត​ទឹក​ជា​ច្រើន​ផ្សេង​ទៀត​ផង​ដែរ។

រមណីដ្ឋាននេះមានទីតាំង នៅភូមិស្រែជើងរាស្រ្ត​ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្ដតាកែវ បើជិះមកពីភ្នំពេញតាមផ្លូវជាតិលេខ3 ដល់ផ្សារអង្គតាសោម​ (៧៧ គីឡូម៉ែត្រ ពីភ្នំពេញ)​ មានផ្លូវបំបែកជាបួនរួចបត់ស្ដាំ(ទៅលិច) មានផ្សារមួយឈ្មោះថាផ្សារត្រពាំងអណ្ដើក​ (មានផ្លូវបែកជាបួន) ហើយបន្តជិះទៅមុខទៀតរហូតដល់មានភ្នំច្រើននិងចំការស្វាយ ចំងាយប្រហែល ៤០-៤៥ គីឡូ​ម៉ែត្រ នៅខាងឆ្វេងដៃគឺអន្លង់ភ្ញៀវហើយ។ ឬជិះតាមផ្លូវាតិលេខ ៤ ពីភ្នំពេញទៅដល់ថ្នល់ទទឹងបត់ឆ្វេងចូលទៅផ្លូវលេខ ៤១ ទៅហួស ស្រុកគងពិសី រហូតដល់ផ្សារត្រពាំងអណ្តើក ចាំបត់ស្តាំជិះទៅត្រង់តែម្តងក៏បានដែរ៕





















No comments