Header Ads

រឿងកំពុងកក្រើកពេញហ្វេសប៊ុក!!! តាមពិត លោក លឹម រដ្ឋា មិនបានលួចរៀបការស្ងាត់ៗ ដូចអ្វីដែលគេបានលើកឡើងទេ (មានវីដេអូ)

កាលពីម្សិលមិញនេះ នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨ គេឃើញមានម្ចាស់ហ្វេសប៊ុកមួយ បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើល និងយល់ច្រឡំជាខ្លាំង បន្ទាប់ពីម្ចាស់ហ្វេសប៊ុកមួយនេះបានបង្ហោះរូបជាច្រើនសន្លឹក ព្រមទាំងសរសេរសារមួយថា "តារាសម្តែង លឹម រដ្ឋា មកលួចការស្ងាត់ៗជាមួយសេដ្ឋនី នៅភូមិជើងឆ្នុក"។ តែការពិតមិនមែនដូចអ្វីដែលម្ចាស់ហ្វេសប៊ុកនេះបានលើកឡើងទេ ប្រហែលជាគាត់សរសេរក្នុងន័យលេងសើចក៏ថាបាន ព្រោះ តារាសម្តែង លឹម រដ្ឋា គាត់បានមកចូលរួមក្នុងកម្មវិធីមួយដែលមានឈ្មោះថា «កម្មវិធីកំសាន្តសប្បាយជើងឆ្នុកភូមិយើង» ដែលស្ថិតនៅភូមិជើងឆ្នុក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម។


ក្នុងនោះផងដែរ បើតាមអ្នកដែលនៅទីនោះក៏គេបាន comment បញ្ជាក់ដូចនេះដែរ។ មួយវិញទៀតគេក៏បានដឹងដែរថាលោក លឹម រដ្ឋា គាត់ក៏មានប្រពន្ធកូនរួចទៅហើយផងដែរ៕
























No comments