ពិតជាអស្ចារ្យណាស់ រមណីយដ្ឋានធម្មជាតិ មួយកន្លែងនេះ សូម្បីតែរដ្ឋមន្ត្រីក្រសួងព័ត៌មានក៏ពេញចិត្តដែរ ដោយលោកបង្ហោះសារមួយថា... (មានវីដេអូ)
កាលពីម្សិលមិញនេះ គេឃើញក្នុងហ្វេសប៊ុករបស់ ឯកឧត្ដម ខៀវ កាញារឹទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហោះសារមួយទាក់ទងរមណីយដ្ឋានធម្មជាតិមួយកន្លែងដែលមើលទៅពិតជាស្អាត និងប្លែកខ្លាំងណាស់ ដោយក្នុងនោះលោកបានបញ្ជាក់ថា៖
"សូមគោរពរាយការណ៏ជូនឯកឧត្តមរដ្ឋមន្ត្រីជាទីគោរពដ៏ខ្ពង់ខ្ពស់
នាព្រឹកថ្ងៃទី១៩ខែមេសាឆ្នាំ២០១៨នេះឯកឧត្តម ស ថាវី អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យរួមដំណើរថ្នាក់ដឹកនាំខេត្តក្រុង និងមន្ទីរជំនាញពាក់ពន័្ធជាច្រើនរូបបានអញ្ចើញ ចុះពិនិត្យទីតាំងតំបន់រមណីយដ្ឋានធម្មជាតិរលោះធំនិងគ្រោងរៀបចំអភិវឌ្ឍន៍តំបន់នេះអោយក្លាយជាតំបន់ទេសចរណ៍នាពេលខាងមុខដើម្បីទាក់ទាញភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិមកដើរលេងកំសាន្ត។ រមណីយដ្ឋានធម្មជាតិរលោះធំមានផ្ទៃដី ជាង ៣០០ ហិកតា ឋិតនៅជាប់ភូមិចំនួន ០៣ គឺភូមិខ្នាចឬស្សី ភូមិពោធិវង្សសង្កាត់បន្សាយរាក់ និងភូមិ ត្រពាំងទូង ក្នុងសង្កាត់កូនគ្រៀលក្រុងសំរោងខេត្តឧត្តរមានជយ័៕ សូមឯកឧត្តមមេត្តាជ្រាបដ៏ខ្ពង់ខ្ពង់"៕
ប្រភពរូបភាពខ្លះ៖ Miller Snap

Post a Comment