Header Ads

ញ័រសាច់ហើយពេលនេះ!!!! ឧកញ៉ា ឌួង ឆាយ ព្រលះអ្នកដឹកនាំរឿងអាមេរិកមួយ បានយកប្រាសាទបុរាណខ្មែរ ធ្វើជាបន្ទាយគ្រឿងញៀន ក្នុងសាច់រឿង (មានវីដេអូ)

កាលពីម្សិលមិញ​នេះ នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ ឧកញ៉ា ឌួង ឆាយ បានធ្វើការ Live វីដេអូ ដែលនិយាយពីអ្នកដឹកនាំខ្សែភាពយន្តអាមេរិកមួយដែលបានយកប្រាសាទរ​បស់ខ្មែរយើង ធ្វើជាបន្ទាយគ្រឿងញៀន រួមជាមួយការបាញ់ប្រយុទ្ធគ្នាផងដែរ ក្នុងសាច់រឿងនេះ។ ក្នុងនោះ ឧកញ៉ាក៏បានសរសេរសារមួយផងដែរថា "ខ្ញុំខឹងផលិតកម្ម 20th Century Fox ដែលដឹកនាំសម្តែងដោយលោក Matthew Vaughn រឿង Kingsman: The Golden Circle ដែលយកប្រាសាទអង្គរវត្តមកធ្វើជាបន្ទាយគ្រឿងញៀន និងដាក់ឈ្មោះប្រទេសកម្ពុជាយើងយ៉ាងច្បាស់"។ លោកបន្តទៀតថា "Link វីដេអូពេញដូចជាបានបិទសំរាប់ប្រទេសកម្ពុជារបស់យើង, ខ្ញុំកំពុងព្យាយាមរកមកជូនពូមីងបងប្អូនទាំងអស់គ្នា"។ ដូចនេះដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនាការ Live វីដេអូរបស់គាត់ទាំងអស់គ្នា៕






















No comments