អាណិតខ្លោចចិត្តណាស់!!! ព្រោះតែជីវភាពក្រខ្សត់ សូម្បីតែឪពុកស្លាប់ក៏គ្មានលុយធ្វើបុណ្យឲ្យដែរ (មានវីដេអូ)
កាលពីម្សិលមិញនេះ គេបានឃើញក្រុមការងារ អង្គភាពសារព័ត៌មាន TVFB បានធ្វើការ Live បន្តផ្ទាល់ពីរឿងដ៏គួរឲ្យអាណិតខ្លោចផ្សាមួយដែលកើតប៉ះចំ សិស្សស្រីគំរូម្នាក់ ឈ្មោះ ហ៊ុន ដាលីស អាយុ១៦ឆ្នាំ រៀនពូកែប្រចាំសាលា អនុវិទ្យាល័យ នាគវ័ន ដោយឪពុករបស់ប្អូនស្រីម្នាក់នេះបានទទួលមរណ:ភាពដោយរោគពាធ ហើយអ្វីដែលរឹតធ្វើឲ្យស្លុតចិត្តនោះគឺ អត់លុយធ្វើបុណ្យអោយឪពុកទៀត។
ព្រោះតែខ្លោចចិត្តអាណិតជាពន់ពេក ទើបលោកគ្រូអ្នកគ្រូ បានធ្វើការទាក់ទងទៅកាន់ក្រុមការងារអង្គភាពសារព័ត៌មាន TVFB ដើម្បីឲ្យជួយធ្វើការផ្សព្វផ្សាយផ្ទាល់នូវទិដ្ឋភាពបុណ្យសពនេះ ដើម្បីរកសប្បុរសជន ដែលអាចជួយជាថិវការបន្តិចបន្តួចតាមសទ្ឋាជ្រះថ្លា សម្រាប់ធ្វើពិធីបុណ្យសពនេះ ។ សម្រាប់ទីតាំងនៃពិធីបុណ្យនេះគឺ នៅភូមិ២៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ។ ដើម្បីជ្រាបកាន់តែច្បាស់នូវសាច់រឿងដ៏កំសត់មួយនេះ សូមទស្សនាវីដេអូខាងក្រោមនេះ៕












Post a Comment