ពិតជាកម្របានឃើញណាស់!!! មហាជនមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីឃើញរូបថតក្នុងថ្ងៃមង្គលការលោក ព្រាប សុវត្ថិ
លោក ព្រាប សុវត្ថិ គឺជាតារាចម្រៀងមួយរូបកំពុងតែល្បីខ្លាំងរហូតដល់ពេលបច្ចុប្បន្ននេះ ដែលសឹងតែធ្វើឲ្យអ្នកគាំទ្រមួយចំនួនស្ទើរតែមិនជឿថាលោកនៅតែអាចរក្សាដំណែងមួយនេះបានយូរដល់ថ្នាក់នេះសោះ។ លោកត្រូវបានអ្នកគាំទ្រជាច្រើនតែងតែសរសើរមិនដាច់ពីមាត់ចំពោះទឹកដបសំនៀងរបស់លោកដែលមិនចេះរីងស្ងួត ជាក់ស្តែងបទកំពុងតែល្បីខ្លាំងក្នុងរដូវកាលបុណ្យចូលឆ្នាំខ្មែរនេះគឺបទ "មាន់ស្រែ បន្លែស្រស់" ជាមួយការសម្តែងដ៏ល្អឥតខ្ចោះ មើលហើយ ចង់មើលទៀត។ ចំណែកបច្ចុប្បន្ននេះ លោកមានកូនសុទ្ធតែប្រុសដល់ទៅបីនាក់ ហើយពេញកំលោះអស់ទៅហើយ។
រីឯកាលពីម្សិលមិញនេះ ម្តាយក្មេករបស់លោក ព្រាប សុវត្ថិ បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីគាត់បានបង្ហោះរូបថតពីរសន្លឹកក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍របស់លោក ព្រាប សុវត្ថិ និងភរិយា ព្រោះមានមនុស្សតិចណាស់ដែលធ្លាប់បានឃើញ ដោយក្នុងនោះម្តាយក្មេករូបនេះក៏បានសរសេរសារមួយផងដែរថា៖ "រូបថតអនុស្សាវរីយ៍ថ្ងៃជ័យមង្គលកូនសំលាញ់របស់ខ្ញុំ
💞
💝
😆"៕

Post a Comment