Header Ads

រន្ទះបាញ់ដ៏កំណាចបានឆក់យកជិវិតប្រជាពលរដ្ឋស្លូតត្រង់ទៀតហើយ រហូតដល់ទៅ...

ឧត្តរមានជ័យ ៖ រន្ទះកំណាចបានសម្លាប់ប្រជាពលរដ្ឋស្លូតត្រង់២នាក់ នឹងរងរបួស៣នាក់ កាលពីរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចវាលស្រែទ័ពសៀម ស្ថិតនៅខាងកើត ភូមិត្បែងចាស់ ឃុំអំពិល ស្រុកបន្ទាយអំពិល។ លោកវរសេនីយ៍ត្រី ឃុល ភិន អធិការរង ដឹកនាំកម្លាំងជំនាញ សហការណ៍ជាមួយអាជ្ញាធរភូមិ-ឃុំ ត្រួតពិនិត្យជនរងគ្រោះ ដែលមាន៖


- ទី១-ឈ្មោះ សុង ម៉ៅ ភេទប្រុស អាយុ៣២ ឆ្នាំ រស់នៅភូមិត្បែងចាស់ ឃុំអំពិល ស្រុកបន្ទាយអំពិល (ស្លាប់នឹងកន្លែង)
- ទី២-ឈ្មោះ ឈៀត ជួប ភេទប្រុស អាយុ២៥ ឆ្នាំ រស់នៅភូមិត្បែងចាស់ ឃុំអំពិល ស្រុកបន្ទាយអំពិល (ស្លាប់នឹងកន្លែង) ត្រូវជាកូន
- ទី៣-ឈ្មោះ សែ ឈៀត ភេទប្រុស អាយុ៤៧ ឆ្នាំ រស់នៅភូមិត្បែងចាស់ ឃុំអំពិល ស្រុកបន្ទាយអំពិល (រងរបួស) ត្រូវជាឪពុក 
- ទី៤-ឈ្មោះ ឈៀត ណាន់ ភេទប្រុស អាយុ ១៥ ឆ្នាំ រស់នៅភូមិត្បែងចាស់ ឃុំអំពិល ស្រុកបន្ទាយអំពិល (រងរបួស់) ត្រូវជាកូន
- ទី៥-ឈ្មោះ ម៉ោញ ម៉េត ភេទប្រុស អាយុ ៣១ ឆ្នាំ រស់នៅភូមិគោកឪឡោក ឃុំអំពិល ស្រុកបន្ទាយអំពិល (រងរបួស់)។


មូលហេតុ ជនរងគ្រោះទៅភ្ជួរស្រែ ហើយមានភ្លៀងធ្លាក់ក៏នាំគ្នាទៅជ្រកក្រោមដើមឈើ ករណីនេះ ជនរងគ្រោះបានបញ្ជូនទៅមន្ទីរពេទ្យខេត្តបន្ទាយមានជ័យ ចំណែកសពបានប្រគល់អោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។ ក្នុងនោះ ឯកឧត្តម ឃិន ញាន អភិបាលរងខេត្ត លោក ហាំង ម៉េង អភិបាលស្រុក បាននាំយកអំណោយកាកកបាទក្រហមកម្ពុជា ជូនដល់គ្រួសាររងគ្រោះចំនួន ០២ គ្រួសារ ក្នុងមួយគ្រួសារ ទទួលបាន អង្ករ ៥០ គីឡូក្រាម មី ០២ កេះ ទឹកស៊ីអ៊ីវ ០២ យួរ និងថវិកា១៥០ ដុល្លារ ៕









ប្រភព៖ cambodiapolice.com

No comments