គូស្នេហ៍ស្រឡាញ់ភេទដូចគ្នា ដែលផ្ទុះការភ្ញាក់ផ្អើលប៉ុន្មានថ្ងៃមុន ពេលនេះពួកគាត់បានចូលរោងការហើយ (មានវីដេអូ)
មួយរយៈចុងក្រោយនេះប្រហែលជាអ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកបានជ្រាបរួចមកហើយមើលទៅ ទាក់ទងរឿងមួយមានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែលឃើញមានរូបថតជាច្រើនសន្លឹកដែលមានបុរសជនជាតិបរទេស និងបុរសជនជាតិខ្មែរម្នាក់បានថតបង្ហោះនោះ ដែលពួកគេទាំងពីរនាក់សម្រេចចិត្តស្រឡាញ់ភេទដូចគ្នា។
រឿងមួយនេះមានអ្នកខ្លះថាពិត ហើយអ្នកខ្លះថាមិនពិត ព្រោះពួកគាត់បានត្រឹមតែឃើញរូបប៉ុន្មានសន្លឹកនេះគឺមិនទាន់ហ៊ានសន្និដ្ឋានឲ្យបានច្បាស់១០០ភាគរយទេ។ តែអ្វីៗពិតជាបានកើតមានឡើងមែន ដោយពួកគេបានរៀបចំពិធីមង្គលការហើយ កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៨ ទើបតែកន្លងទៅថ្មីៗនេះ ហើយក៏មានការចូលរួមពីនារីម្នាក់ឈ្មោះ Mii Oun ដោយនារីម្នាក់នេះបានយកមកបង្ហោះក្នុងហ្វេសប៊ុករបស់គាត់ថែមទៀតផង។
បន្ទាប់ពីឃើញដូចនេះហើយក៏នៅតែមានអ្នកចោទសួរថាពិត រឺក៏អត់? ភ្លាមៗនោះ Mii Oun ក៏បានឆ្លើយថា ពិតណាស់ ព្រោះគាត់បានចូលរួមផ្ទាល់តែម្តង។ មួយវិញទៀតមានអ្នកខ្លះក៏សួរថា តើរវាងអ្នកដែលបានរៀបការទាំងពីរនេះ មួយណាកូនកំលោះ មួយណាកូនក្រមុំ? Mii Oun ក៏បានបញ្ជាក់ប្រាប់ថា ជនបរទេសគឺជាកូនកំលោះ។ ហើយក៏នៅមានសំនួរជាច្រើនទៀតផងដែរទាក់ទងមង្គលការមួយនេះ។ ដូចនេះដើម្បីកុំឲ្យខាតពេលយូរសូមទស្សនទិដ្ឋភាពទូទៅនៃពិធីមួយនេះដូចខាងក្រោម៕

Post a Comment