Header Ads

ពិតជារំភើប និងក្តុកក្តួលណាស់ ពេលលោក ប៊ុត សីហា បង្ហោះសារមួយ មុននេះបន្តិច

កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ កន្លងទៅនេះ ប្រហែលជាមានមហាជនមួយចំនួនបានជ្រាបរួចមកហើយទាក់ទងរឿងលោក ប៊ុត សីហា នោះ ដែលគាត់បានបង្ហោះសារមួយក្នុងហ្វេសប៊ុកផេករបស់លោក ពេលអានចប់ ពិតជាអាណិតគាត់ខ្លោចចិត្តជាខ្លាំង ដោយក្នុងនោះលោកបានប្រកាសថា ប្រសិនបើមានបងប្អូនណាត្រូវការគាត់ដើម្បីច្រៀង គឺអាចទាក់ទងបាន ព្រោះពេលនេះលោកមិនជាប់រវល់ដូចមុននោះទេ ហើយសព្វថ្ងៃនេះលោកក៏មិនជ្រកក្រោមផលិតកម្មណាមួយដែរ គឺគ្រាន់តែដើរច្រៀងតាម អកកេះ អកកាដង់ តែប៉ុណ្ណោះ។


ហើយនៅមុននេះបន្តិចលោក ក៏បានបង្ហោះសារមួយទៀតផងដែរ ព្រមទាំងមានភ្ជាប់រូបមួយសន្លឹកដែលពោរពេញទៅដោយអត្ថន័យជាខ្លាំង ដោយក្នុងនោះលោកបានសរសេរថា "ពេលខ្លះមើលខ្លួនឯងហាក់កំសត់ដែលសឹងតែផ្តើមមកពីការឈឺចាប់ប្រឹងប្រែងទំរាំតែបានថ្ងៃមួយល្អ តែបើមើលទៅមនុស្សជុំវិញយើងហាក់ខុសឆ្ងាយពីពួកយើងណាស់ រកតែបាយឲ្យពេញក្រពះសឹងមិនបានផង។បងសន្យានិងប្អូនៗថាបើបងមានឱកាសឬក៏បានប្រសើរជាងនេះបន្តិចបងនិងទៅជួបប្អូនៗនិងច្រៀងលេងជាមួយប្អូនៗម្តងទៀត កន្លងមកបងបានធ្វើវាបានតិចណាស់តែពីថ្ងៃនេះទៅបងនិងធ្វើវាឲ្យបានច្រើនជាងនេះ"។






























No comments