នៅសុខៗ ផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីឃើញលោក យុត្ថារ៉ា ឆានី បានបង្ហោះសារមួយនេះឡើង
លោក យុត្ថារ៉ា ឆានី ប្រហែលជាមានមនុស្សជាច្រើនបានស្គាល់រួចមកហើយ លោកគឺជាអតីតតារាសម្តែងជើងចាស់ម្នាក់ ហើយក៏ជាអតីតស្វាមីរបស់អ្នកនាង ចន ច័ន្ទលក្ខិណា ដែរ ដោយពួកគេបានចែកផ្លូវគ្នាអស់រយៈពេលជាយូរមកហើយ។ បន្ទាប់ពីការចែកផ្លូវគ្នាមក លោក យុត្ថារ៉ា ឆានី ក៏បានរកឃើញគូអនាគតថ្មី ព្រមទាំងបានរៀបការ និងរស់នៅជាមួយគ្នាយ៉ាងមានក្តីសុខ និងសុភមង្គលផងដែរ។
ចំណែកកាលពីម្សិលមិញនេះ លោក បានធ្វើឲ្យមហាជនមួយចំនួនមានការភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីលោកបានបង្ហោះសារមួយ ដែលមានន័យខ្លឹមសារថា "មិនថានៅក្នុងលោកិយយើងទេ សូម្បីតែនៅក្នុងចក្រវាឡក៍មានរឿង ជាច្រើនដែលជាបាតុភូត អាថ៍កំបាំងចាក់ស្រេះរាប់សិបលានជំពូក ។ មនុស្ស កើតឈឺ ស្លាប់ ។ វិលវល់ ក្នុងវាលវដ្ដសង្សា ។ ចាំបាច់មានជីវិតមកហើយ ចាំបាច់មាន អ្នកក្រ អ្នកមានឋាន:តូច ធំ..ជីវិតមួយដូចតែគ្នា ហើយចាំបាច់មានសប្បាយ ភ័យ អរ រំភើប កើតទុក្ខរីករាយ រស់បានយូ ឆាប់ស្លាប់ ខ្លះមិនបានឃើញព្រះអាទិត្យផង ក៏ស្លាប់វិញ ម្តេចក៏ ចាំបាច់មានបាតុភូតចឹងៗ ធ្វើអ្វី ? ចុងក្រោយក៏គង់ស្លាប់រូបកាយក្លាយ ជាផេះផង់ ជាធរណី បន្សល់នូវតែកេរ្តិ៍ឈ្មោះ ទៅតាមទង្វើរបស់បុគ្គលម្នាក់ៗ ។ ឱលោកិយ ចក្រវាឡ អើយ!!!!!!!"៕






















Post a Comment