Header Ads

ឡូយអស់ទាស់ម៉ង ពិធីការិនី ចាន់ កែវនិមល លែងមួយឈុតនេះជាមួយមិត្តភ័ក្តិ

មានមហាជនទូទៅប្រហែលជាបានស្គាល់រួចមកហើយពី ពិធីការិនីប្រចាំស្ថានីយ៍ទូរទស្សហង្សមាសនោះ គឺ អ្នកនាង ចាន់ កែវនិមល ព្រោះកន្លងមក និមល បានទទួលបានការគាំទ្រ និងគោរពស្រលាញ់ជាខ្លាំងពីសំណាក់ពុកម៉ែបងប្អូនជាច្រើន ដោយសារតែសមត្ថភាពវោហារសព្ទ និងអត្តចរិតថ្លៃថ្នូររបស់អ្នកនាង។ ក្នុងនោះផងដែរ ពិធីការិនី រូបនេះមិនត្រឹមតែមានសមត្ថភាពក្នុងវោហារសព្ទប៉ុណ្ណោះទេ អ្នកនាងក៏ត្រូវបានគេមើលឃើញថាជាម្ដាយមួយរូបដែលយកចិត្តទុកដាក់ចំពោះក្រុមគ្រួសារ ជាពិសេសគឺកូនរបស់គាត់ផងដែរ នេះបើតាមការបញ្ជាក់នូវរូបភាពជាច្រើនដែល និមល តែងតែបង្ហោះក្នុងបណ្តាញសង្គមញឹកញាប់ កន្លងមកនេះ។


មួយវិញទៀត កាលពីម្សិលមិញនេះ អ្នកនាង ចាន់ កែវនិមល បានបង្ហោះរូបភាពជាច្រើនសន្លឹកដែលបង្ហាញពីពិធីជប់លៀងមួយជាមួយមិត្តភ័ក្តិដ៏ស្និតស្នាលរបស់ខ្លួន ដែលមើលទៅពិតជាមានភាពស្និតស្នាលខ្លាំងណាស់។ ហើយអ្វីដែលបានធ្វើឲ្យមហាជនរឹតតែចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺ ពួកគាត់ទាំងអស់នោះសុទ្ធតែពាក់អាវដូចៗគ្នាតែម្តង ហើយគេក៏បានឃើញកំពូលតារាចម្រៀងស្រី សុគន្ធ នីសា ក៏មានវត្តមានក្នុងកម្មវិធីនេះផងដែរ៕

























No comments