ក្តៅៗ!!! សម្តេច នឹងធ្វើរឿងដ៏រំភើបមួយជូន អ្នកដែលមានបំណងចង់ទិញរថយន្តដែលតម្លើងនៅកម្ពុជា សម្រាប់...
កាលពីព្រឹកមិញនេះ បើយោងតាមហ្វេសប៊ុកផ្លូវការមួយរបស់សម្តេចតេជោ ហ៊ុន សែន បានង្ហោះរឿងដ៏រំភើបមួយសម្រាប់អ្នកដែលមានបំណងចង់ទិញរថយន្ត ដែលតម្លើងនៅកម្ពុជា ដោយក្នុងនោះបានបញ្ជាក់ថា៖
"រាជរដ្ឋាភិបាលកំពុងសិក្សាអំពីលទ្ឋភាពនៃការបើកធនាគារដែលផ្តល់ប្រាក់កម្ចីអត្រាការប្រាក់ទាបសម្រាប់ទិញរថយន្តតម្លើងនៅកម្ពុជា
ដើម្បីជួយដល់បងប្អូន និងកូនក្មួយដែលមានបំណងចង់ទិញរថយន្តតម្លើងនៅកម្ពុជាសម្រាប់ធ្វើជារថយន្តឈ្នួលដឹកកម្មករ ហើយមានការលំបាកក្នុងការខ្ចីប្រាក់ធនាគារ ឬដោយសារការប្រាក់ធនាគារឯកជនខ្ពស់ពេកមិនអាចមានលទ្ឋភាព គឺខ្ញុំបានស្នើសុំអោយធនាគារជាតិកម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សិក្សាអោយបានច្បាស់អំពីគោលនយោបាយកម្ចីថវិកាដែលមានភាពអនុគ្រោះទាបបំផុត ដែលក្រុមហ៊ុន Daehan Auto Cambodia មានបំណងចង់បង្កើតជាធនាគារមួយជួយផ្តល់ប្រាក់កម្ចីដែលមានអត្រាការប្រាក់ទាបជាងធនាគារឯកជន។
តាមរយៈកម្ចីប្រាក់ដែលមានអត្រាការប្រាក់ទាបនេះ គឺនឹងជួយអោយសេវាដឹកជញ្ជូនបងប្អូនកូនក្មួយកម្មករនៅទូទាំងប្រទេសកាន់តែសុវត្ថិភាពល្អប្រសើរឡើង។ ទន្ទឹមនឹងនេះ ខ្ញុំសង្ឃឹមថារោងចក្រនឹងផលិតតម្លើងរថយន្តដែលមានគុណភាពនិងសុវត្ថិភាពនៅកម្ពុជា៕"

Post a Comment