អស់បារម្ភរឿងឡានក្រុងបើកបុកប៉ារាស់ទៀតហើយ ព្រោះស្ពានអាកាសស្តុបផ្សារដីហុយ នៅព្រឹកនេះ...
កាលពីព្រឹកមិញនេះ បើយោងតាមសេចក្តីជូនដំណឹងពីហ្វេសប៊ុករបស់ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា "បន្ទាប់ពីបញ្ចប់ការស្ថាបនាភ្ជាប់តំណស្ពាន ចាប់ពីម៉ោង ៧:០០នាទីព្រឹក ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះតទៅ ស្ពានអាកាសស្តុបផ្សារដីហុយ នឹងដាក់ឱ្យយានយន្តធ្វើចរាចរទ្វេរទិសបណ្ដោះអាសន្នជាធម្មតាឡើងវិញ។ ការដាក់ឱ្យដំណើរការលើកនេះ នឹងអនុញ្ញាតឱ្យរថយន្តក្រុងធ្វើចរាចរលើស្ពានបានផងដែរ។ សូមសាធារណជនមេត្តាជ្រាប និងសូមអញ្ជើញធ្វើដំណើរប្រកបដោយសុវត្ថិភាព។"។
គួររំលឹកឡើងវិញផងដែរថា កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជា អធិបតីក្នុងពិធីបើកឲ្យប្រើប្រាស់ស្ពានអាកាសផ្សារដីហុយជាបណ្ដោះអាសន្ន ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងក្រសួងសេដ្ឋកិច្ច អាជ្ញាធរពាក់ព័ន្ធ តំណាងក្រុមហ៊ុនសំណង់សៀងហៃគ្រុប តំណាងក្រុមហ៊ុនក្វាងចូវ និងប្រជាពលរដ្ឋ។
ស្ពាននេះមានបណ្ដោយប្រវែង ៦១០ ម៉ែត្រ ទទឹង ១៦,៥ ម៉ែត្រ មាន០៤គន្លង (២គន្លងទៅ ២គន្លងមក) ផ្លូវក្រោមកាត់ស្ពាន២៣ម៉ែត្រ និងកម្ពស់៥,៥ម៉ែត្រ សាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃគ្រុប និងត្រួតពិនិត្យបច្ចេកទេសសាងសង់ដោយក្រុមហ៊ុនទីប្រឹក្សាសំណង់ក្វាងចូវវ៉ានអាន ចំណាយថវិកាអស់ ប្រមាណ១៦,៧៨លានដុល្លារ។
ស្ពាននេះស្ថិតក្នុងគម្រោងក្រវ៉ាត់ក្រុងទី២ ដែលមានប្រវែង១៦,៥គីឡូម៉ែត្រ ដែលចំណាយថវិកាទាំងស្ពាន និងផ្លូវសរុបប្រមាណ៦១លានដុល្លារអាមេរិក ក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ ស្ពាននេះចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍នៅតាមដងផ្លូវសហព័ន្ធរុស្សី ដែលកន្លងមកប្រជាពលរដ្ឋតែងមានការត្អូញត្អែរជួបការលំបាកក្នុងការធ្វើដំណើរឆ្លងកាត់៕

Post a Comment