Header Ads

ញាក់សាច់ នៅខ្មែរយើងទេ!!! បុរសម្នាក់ត្រូវបានឃ្មុំទិចឡើងសុះសាច់ ប្រហែលជារាប់រយទ្រនិចឯណោះ

ក្នុងថ្ងៃនេះគេបានឃើញក្នុងហ្វេសប៊ុករបស់លោកគ្រូពេទ្យម្នាក់ឈ្មោះ Hy ChanNorin បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ដែលគ្រាន់តែឃើញមួយភ្លេតពិតជាមិនបានចាប់អារម្មណ៍ទេ តែពេលមើលការរៀបរាប់របស់គ្រូពេទ្យម្នាក់នេះបានញាក់សាច់តែម្តង។ ក្នុងរូបភាពដែលគ្រូពេទ្យម្នាក់នេះបានបង្ហោះនោះ គឺមានបុរសម្នាក់ត្រូវបានឃ្មុំទិចឡើងសុះសាច់តែម្តង ចាប់តាំងពីដងខ្លួនរហូតដល់ពេញមុខ ហើយក៏មិនដឹងថាបុរសម្នាក់នេះត្រូវបានឃ្មុំទិចប៉ុន្មានទ្រនិចដែរ តែបើតាមការស្មានដល់ទៅរាប់រយឯណោះ។


លោកគ្រូពេទ្យម្នាក់នេះគ្រាន់តែបង្ហោះសារមួយដ៏ខ្លីគ្រាន់តែជាការដាស់តឿនតែប៉ុណ្ណោះដោយលោកបានសរសេរថា "អ្នកជំងឺឃ្មុំទិច ទិចពេញខ្លួន ប្រយ័ត្នផងពេលដើរព្រៃ"។ បន្ទាប់ពីឃើញដូចនេះហើយមានមិត្តរបស់លោកគ្រូពេទ្យជាច្រើនបានសំដែងនូវអារម្មណ៍តក់ស្លុតជាខ្លាំងនៅពេលឃើញដូចនេះ ជាពិសេសអាណិតដល់បុរសម្នាក់នេះខ្លោចចិត្ត។ តែទោះជាយ៉ាងណាបងប្រុសដែលត្រូវឃ្មុំទិចនេះ មិនមានបញ្ហាអ្វីដែល តែឋិតនៅក្នុងតាមដានពីគ្រូពេទ្យ ហើយសភាពជំងឺក៏បានធូរស្បើយផងដែរ៕












No comments