រឿងប្លែកទៀតហើយ!!! ហួសចិត្តជនសង្ស័យ២រូប យកក្រវិលកំប៉ុងក្លែងក្លាយ មកដូរយករង្វាន់ដែលមានរហូតដល់ទៅ...
កម្លាំងអធិការដ្ឋាននគរបាលស្រុកបាណន់ កាលពីល្ងាចថ្ងៃទី១២ខែឧសភាឆ្នាំ២០១៨ បានបញ្ជូនជនសង្ស័យ២នាក់ ទៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្ត ដោយចោទពីបទឆបោកយកក្រវិលស្រាបៀរក្លែងក្លាយជាច្រើនទៅដូរយករង្វាន់ ប្រព្រឹត្តកាលពីយប់ថ្ងៃទី១១ ខែឧសភា នៅភូមិអូរពងមាន់ ឃុំតាគ្រាម ស្រុកបាណន់។
លោកវរសេនីយ៍ឯក ប៉ាន់ វ៉ាន់នី អធិការនឡរបាលស្រុកបាណន់បានឲ្យដឹងថា ជនសង្ស័យប្រុសទាំង២នាក់ មានឈ្មោះ ឆាន់ សុជា អាយុ១៧ឆ្នាំ នៅភូមិអណ្តូងព្រីង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង និងឈ្មោះ សឿង ណារិន អាយុ២១ឆ្នាំ នៅភូមិបឹងរាំងសង្កាត់អូរម៉ាល់ក្រុងបាត់ដំបង។
លោកអធិការស្រុកបាណន់បានបញ្ជាក់ថា កាលពីយប់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ ជនសង្ស័យទាំង២នាក់នេះ បានយកក្រវិលស្រាបៀរយីហោ GANZBERG មានរង្វាន់៥ដុល្លារ ចំនួន៤ក្រវិល ១ដុល្លារចំនួន៥ក្រវិល រង្វាន់១កំប៉ុងចំនួន៥១ក្រវិល។ ក្រវិលស្រាបៀរ ANGKOR រង្វាន់ ១កំប៉ុងចំនួន២៨ក្រវិល យកទៅដូរជាមួយឈ្មោះ ខន សារ៉ែន ភេទស្រី អាយុ៣០ឆ្នាំ នៅភូមិអូរពងមាន់ ឃុំតាគ្រាម ស្រុកបាណន់ តែត្រូវស្ត្រីនោះស្គាល់ក៏ប្តឹងទៅក្រុមហ៊ុន ហើយតំណាងក្រុមហ៊ុនក៏ប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនទាំង២នាក់ ព្រមទាំងដកហូតបានវត្ថុតាងក្រវិលស្រាបៀរក្លែងក្លាយជាច្រើន ហើយនាំទៅសួរនាំនៅអធិការដ្ឋានស្រុក។
លោកអធិការស្រុកបានបញ្ជាក់ថា នេះជារឿងមួយចម្លែកមិនធ្លាប់ជួបប្រទះក្រោយជនសង្ស័យសារភាពរួចមក លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការខេត្តបានបញ្ជាឲ្យផ្នែកជំនាញព្រហ្មទណ្ឌស្រុក កសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង២នាក់ និងវត្ថុតាងទៅស្នងការខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕
ប្រភព៖ រស្មីកម្ពុជា

Post a Comment