Header Ads

ចេះរកនឹកសរសេរឃើញ!!! ម្ចាស់រថយន្តនេះ ស្ទើរតែធ្វើឲ្យ ឧកញ៉ា ម៉ុង ឫទ្ធី រកពាក្យនិយាយមិនចេញ

ក្នុងថ្ងៃនេះ មានរឿងគួរឲ្យអស់សំណើចមួយ នៅពេលដែលឃើញម្ចាស់រថយន្តមួយគ្រឿងបានសរសេរពាក្យមួយឃ្លា ដែលមើលទៅពិតជានឹកស្មានមិនដល់មែន ដោយម្ចាស់រថយន្តមួយនេះបានសរសេរនៅពីក្រោយគូទរថយន្តគាត់ថា "កាំភ្លើងខ្លីទុកបាញ់ស្រីណាក្បត់"។ ហើយរថយន្តមួយនេះក៏ត្រូវបាន ឧកញ៉ា ម៉ុង ឫទ្ធី ថតបានផងដែរ នៅលើ​មហា​វិថី​ហាណូយ​ ខាងជើង​ផ្សារ​ដីហុយ​។ ហើយលោកក៏បានយករូបភាពនេះមកបង្ហោះក្នុងបណ្តាញសង្គមរបស់លោកថែមទៀតផង។


បន្ទាប់ពីឃើញដូចនេះហើយមានមិត្តក្នុងហ្វេសប៊ុករបស់លោកបានចូលមក comment ថា "បាទឯកឧត្តមពេលនេះខាងអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកបានកោះហៅក្រុមហ៊ុនដឹកជញ្ជូនមកអប់រំទាក់ទងនិងការបិទពាក្យស្លោកផ្សេងៗលើរថយន្តដែលមិនមានសុជីវធ៌ម ដែលខុសនិងប្រកាស០៣៨ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ សូមអរគុណ" 


ភ្លាមៗនោះ ឧកញ៉ា ម៉ុង ឫទ្ធី ក៏បានតបវិញបែបលេងសើចថា "អរគុណ​ច្រើន​ណាស់​ នេះប្រហែលជា​ម្ចាស់​​រថយន្ដ​គាត់​ធ្លាប់​ទទួល​រងនូវ​ការឈឺចាប់ហើយមើលទៅ​ តែគាត់​មិនបាញ់ទេ​គ្រាន់តែ​សរសេរ​អោយធូដើមទ្រូង​ ប្រសើជាង​ធ្វើ​អត្តឃាត​ដោយ​ចងក​ លោកទឹក​ ចាក់សាំង​ដុតខ្លួន​ ឬក៏​កះដែកកះ​ដុតអាសូយទ្រីជាដើម​ ។"៕


















No comments