Header Ads

លឿនណាស់មិនទាន់បានធ្វើអ្វីដែលពួកយើងចង់ធ្វើផង ហេតុអ្វីក៏លោកប្អូនទៅចោលលោកបងចឹង

កាលពីម្សិលមិញនេះ គេឃើញក្នុងហ្វេសប៊ុករបស់ព្រះសង្ឃមួយអង្គព្រះនាម សូ ធិ (So Thi) បានបង្ហោះសារដ៏ក្រៀមក្រំមួយ ដោយប្អូនរបស់ព្រះអង្គ បានសុគត (ស្លាប់) ទៅហើយ ដោយសារតែជំងឺដ៏សាហាវមួយដែលមិនអាចព្យាបាលបាន គឺមានសាច់ដុះនៅចង្កេះខាងឆ្វេង ហើយវាបានរាលដាលដុះដល់ក្នុងពោះ និងដើមទ្រូងមិនអាចយកចេញបានទេ បើទោះទៅព្យាបាលដល់ប្រទេសក្រៅក៏ដោយ។ ព្រះសង្ឃ សូ ធិ ក៏បានបង្ហោះសារដ៏ខ្លីមួយថា "លឿនណាស់មិនទាន់បានធ្វើអ្វីដែលពួកយើងចង់ធ្វើផង ហេតុអ្វីក៏លោកប្អូនទៅចោលលោកបងចឹង"។



ក្នុងនោះផងដែរ ព្រះសង្ឃ So Thi ក៏ធ្លាប់បានបញ្ជាក់ពីស្ថានភាពជំងឺរបស់ប្អូនព្រះអង្គផងដែរ កាលពីពេលកន្លងទៅថ្មីៗនេះ ដោយបានបញ្ជាក់យ៉ាងច្បាស់ថា "អស់រយះពេលជិត១ខែ មកព្យាបាលជំងឺនៅពេទ្យប្រទេសថៃ(ទីក្រុងបាកកក) Doctors ចំនួន៣ផ្នែកខុសៗគ្នាដែលត្រួតពិនិត្យនៅលើរាងកាយរបស់លោក ហើយបានសរុបលទ្ធផលដែលពួកគាត់យកចិត្តទុកដាក់ព្យាបាលជំងឺនិងតាមដានជំងឺរបស់លោកអ្នកជំងឺ ។ Doctors ទាំងនោះបានប្រាប់ថា ភាគរយនៃការព្យាបាលជំងឺរបស់លោកនោះគឺមិនអាចជាទេ (សូន្យភាគរយនៃការព្យាបាល) ព្រោះជំងឺនេះដល់ដំណាក់កាលធ្ងន់ធ្ងូរទៅហើយ😓ព្រោះសាច់ដែលដុះនៅចង្កេះខាងឆ្វេងវាបានរាលដាលដុះដល់ក្នុងពោះ និងដើមទ្រូងមិនអាចយកចេញបានទេ បើវះយកចេញអ្នកជំងឺនិងស្លាប់មួយរំពេចន៍។ ឮDoctors ប្រាប់ហើយនិយាយមិនចេញហូរទឹកភ្នែកមិនដឹងខ្លួន😓😓😓 ព្រោះមានតែប្អូនមួយទេ។
ថ្ងៃទី27ខែ04ឆ្នាំ2018
អាត្មានិងយកលោកមកខ្មែរវិញដើម្បីអោយលោកបានជួបញោមស្រី និងមានជីវិតចុងក្រោយនៅខ្មែរ។បើនៅព្យាបាលក៏មិនជា ហើយត្រូវចំណាយថវិកាច្រើនទៀត។"៕


























No comments