ហួសហេតុពេកហើយ!!! ស្រវឹងស្រា តណ្ហាឡើង ក៏ទ្រាំមិនបាន ចាប់រំលោភកូនស្រីបង្កើតរបស់ខ្លួន អាយុទើបតែ ៦ឆ្នាំ
កំពង់ចាម ៖ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង២១និង០០នាទី មានករណីរំលោភសេពសន្ថវៈ ចំនួន០១លើក កើតឡើងនៅចំណុចផ្ទះរបស់ឈ្មោះ ទេព ហ៊ាប ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ស្ថិតនៅភូមិជាំជ្រៃ ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម ។
ជនសង្ស័យឈ្មោះ ជិន ព្រួញ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ បានធ្វើសកម្មភាពចាប់រំលោភទៅលើជនរងគ្រោះឈ្មោះ ជ.ច.ថ ភេទស្រី អាយុ៦ឆ្នាំ ជនជាតិខ្មែរ (ត្រូវជាកូនបង្កើតរបស់ខ្លួន) ។ មូលហេតុ ស្រវឹងស្រា ។
ក្រោយពីទទួលព័ត៌មានភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខត្តកំពង់ចាម បានបញ្ជាដល់កម្លាំងជំនាញ ចុះទៅដល់កន្លែកើតហេតុ ធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ជិន ព្រួញ នាំមកកាន់អធិការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី តាមបញ្ជារបស់លោក ហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ចាម ៕
ប្រភព៖ cambodiapolice.com

Post a Comment