ទើបចេញក្តៅៗ!!! បទចម្រៀង របស់ កុមារី សុខ សុជាតា មួយបទនេះ មិនត្រឹមតែពិរោះទេ ថែមទាំងមានអត្ថន័យខ្លាំងណាស់ (មានចម្រៀង)
នៅមុននេះបន្តិច គេឃើញហ្វេសប៊ុករបស់ផលិតកម្មរស្មីហង្សមាស បានបង្ហោះបទចម្រៀងមួយបទរបស់ កុមារី សុខ សុជាតា ក្រោមចំណងជើងថា "ខ្ញុំស្រលាញ់អ្នកម្ដាយខ្ញុំ" ដែលជាការនិពន្ធទំនុកច្រៀងដោយ ខេមរៈ ភារុណ និង និពន្ធបទភ្លេង និងសម្រួលតន្រ្តី ដោយ សាន់ សុវណ្ណឌីន។ សម្លេងរបស់កុមារីរូបនេះពិតជាស្រទន់ខ្លាំងណាស់ ជាមួយការដាក់នូវមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅដែលរៀបរាប់នូវការមើលថែទាំបានល្អពីអ្នកម្តាយរបស់ខ្លួន។ បទនេះគ្រាន់តែបង្ហោះត្រឹមតែរយៈពេលខ្លីសោះ មានអ្នកគាំទ្រស៊ែរជាច្រើនទៅហើយ នេះក៏ព្រោះតែអត្ថន័យក្នុងបទចម្រៀងមួយនេះពោរពេញដោយខ្លឹមសារ។ ដូចនេះដើម្បីកុំឲ្យខាតពេលយូរ សូមស្តាប់ទាំងអស់គ្នា៕

























Post a Comment