Header Ads

ក្តៅៗ!!!! រថយន្តដែលចូលចាក់សាំងអត់ឲ្យលុយគេ ពេលនេះគាត់យកលុយមកសងវិញហើយ ដោយហេតុផលថា.. (មានវីដេអូ)

នៅមុននេះបន្តិចម្ចាស់ ស្ថានីយ៍តូតាល់វេងស្រេង បានបង្ហោះសារមួយដោយបានបញ្ជាក់ថាពេលនេះម្ចាស់រថយន្តដែលចាក់សាំងភ្លេចឲ្យលុយនោះ ពេលនេះគាត់បានយកលុយមកសងវិញហើយ។ ដោយក្នុងនោះម្ចាស់ស្ថានីយ៍នេះបានបញ្ជាក់យ៉ាងច្បាស់ថា៖


"ស្ថានីយ៍តូតាល់វេងស្រេង(១)យើងខ្ញុំសូមជំរាបដល់បងប្អូនមហាជនក្នុងបណ្តាញហ្វេសបុកទាំងអស់ថា ម្ចាស់ឡាន 2AR 6513 បានចូលខ្លួនមកសងថ្លៃសាំង៥០$នោះវិញហើយ។ គាត់បានសុំទោសជាមួយហេតុផលថា "ភ្លេច"!ហើយបើទោះជាគាត់បានពោលថា គាត់មកសងប្រាក់នេះដោយមិនបានដឹងរឺឃើញពត៌មានដែលបានចែករំលែកពេញហ្វេសបុកយ៉ាងណាក្តី ក៏ខាងស្ថានីយ៍យើងមិនបានដេញដោលរកហេតុវែងឆ្ងាយដែរ សំខាន់បុគ្គលិកទើបធ្វើការបាន៤ថ្ងៃ របស់ខ្ញុំ មិនត្រូវបានកាត់ប្រាក់ខែ! ដូច្នេះករណីនេះ សូមទុកជូនជាមេរៀនសង្គមមួយសំរាប់ជនទូទៅ។ សូមអរគុណដល់មហាជនទាំងអស់ដែលបានផ្សាយបន្ត នឹងបានផ្តល់ជាតំរុយដល់យើងខ្ញុំ! សូមជូនពរឲជួបតែសំណាងល្អគ្រប់គ្នា! សូមជួយ like and share ផង..."។


គួររំលឹកបន្តិចផងដែរថា កាលពីព្រឹកម្សិលមិញ នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ គេឃើញមានរឿងហួសចិត្តមួយនៅស្ថានីយ៍ប្រេង Total វេងស្រេង ជាប់ផ្សារកាណាស៊ីតធី ដែលមានរថយន្តមួយគ្រឿងចូលចាក់សាំងចំនួន៥០ដុល្លារ តែបែរជាជិះចេញបាត់យ៉ាងលឿន ទាំងមិនទាន់បានឲ្យលុយគេផង៕















No comments