Header Ads

ជ្រុះបាត់កាបូបដែលមានលុយមិនចេះតិច តែ ១៧ ថ្ងៃក្រោយមក ស្រាប់តែ តារា​កំប្លែង​ កាឆយ ជួបរឿងដែលមិននឹកស្មានដល់មួយ

កាលពីពេល​ថ្មីៗ​នេះមានមហាជនមួយចំនួនប្រហែលជាបានជ្រាបរួចមកហើយថា តារា​កំប្លែង​ អ្នកនាង កា​ឆ​យ ​បាន​ជ្រុះ​បាត់​កាបូបដៃ​មួយ ដោយក្នុងនោះមានលុយជាច្រើន។ ​អ្នកនាង កា​ឆ​យ បាន​សម្តែង​ការសោកស្តាយ​យ៉ាងខ្លាំង នៅពេល​បាន​ជ្រុះ​បាត់​កាបូបដៃ​នោះ ព្រោះថា​នៅក្នុង​នោះ​មិន​ត្រឹម​មានតែមានលុយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​នៅមានឯកសារសំខាន់ៗមួយចំនួនទៀតដែលមាន ដូចជា​អត្តសញ្ញាណប័ណ្ណ និង ប័ណ្ណបើកបរ​ជាដើម ។ បន្ទាប់ពី​បាត់​កាបូប​នោះ អ្នកនាង កា​ឆ​យ ហាក់​គ្មាន​សង្ឃឹមថានឹង​ទទួលបាន​មកវិញ​ឡើយ ដោយ​អ្នកនាង​ចាត់ទុកជា​រឿង​ស៊យ​របស់ខ្លួន។​


តែអ្វីៗស្រាប់តែមានការប្រែប្រួលស្ទើរតែមិនគួរឲ្យជឿ ព្រោះរយៈពេល ១៧ ថ្ងៃ​ក្រោម​មក​ស្រាប់តែ​អ្នកនាង កា​ឆ​យ ទទួលបាន​ដំណឹង​ពី​ការ​បូ​ប​ដៃ​ខ្លួន​ដែល​បាន​បាត់​នោះ ។ តាមពិត​កាបូបដៃ​ដែល​ជ្រុះ​នោះ ត្រូវបាន​កូនក្រមុំ​រើស​បាន និង រក្សា​ទុកឱ្យ ហើយ​នៅពេលនេះ​ក៏បាន​ប្រគល់ជូន​អ្នកនាង កា​ឆ​យ វិញ​ផងដែរ ។


អ្នកនាង កាឆយ ក៏បានសរសេរសារមួយបន្ថែមផងដែរកាលពីម្សិលមិញនេះថា "កាលពីថ្ងៃទី21.4.2018 នាងខ្ញុំបានចូលរួមពិធីមង្គលការប្អូនស្រីរបស់លោក ឧកញ្ញាលឹមលាងនៅខេត្ត តាកែវហើយបានជ្រុះកាបូបដៃបាត់ តែសំណាងល្អកូនក្រមុំរើសទុកអោយ នាងខ្ញុំត្រេកអរយ៉ាងខ្លាំង រយះពេល17ថ្ងៃហើយដែលកូនក្រមុំខិតខំរកលេខនាងខ្ញុំទាន់តែបាន បានភរិយាសំអាតហៅខ្វេជួយប្រាប់ អគុណដល់កូនក្រមុំទឹកចិត្តដ៏ល្អកំររកបាន ដែលបានរក្សាទុកអោយបង បងសូមជូនពរគូស្វាមីភរិយា នឹងក្រុមគ្រួរសាលោក ឧកញ្ញានឹងលោកជំទាវជួបតែក្តីសុខ ប្រាថ្នាអ្វីៗបានដូចក្តីបំណង 🙏🏻🙏🏻🙏🏻🙏🏻 ❤️❤️❤️❤️❤️ អគុណយ៉ាងជ្រាលជ្រៅ 😍😍😍"៕























No comments