Header Ads

ពិតជារំភើបណាស់!!! សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី បានប្រោសព្រំមង្គលការមួយ ធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង

កាលពីម្សិលមិញនេះមានរឿងគួរឲ្យភ្ញាក់ផ្អើលមួយ ហើយត្រូវបានអ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមជាច្រើនបានធ្វើការចែកចាយតៗគ្នា នូវរូបថតប៉ុន្មានសន្លឹកនៃពិធីមង្គលការមួយ ដែលគេឃើញមានវត្តមាន សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ទ្រង់បានយាងទៅ ប្រោសព្រំដោយផ្ទាល់តែម្តង បើទោះបីជាមានភ្លៀងធ្លាក់យ៉ាងខ្លាំងក៏ដោយ។ ក្នុងនោះផងដែរ អ្វីដែលបានធ្វើឲ្យគេចាប់អារម្មណ៍លើសនេះទៅទៀតនោះគឺ ផ្ទះនៃពិធីមង្គលការមួយនេះ បើទោះជាតូចចង្អៀតក្តី តែពួកគេទាំងពីរ បានរៀបចំពិធីប្រកបដោយសុភមង្គល។


ហើយម្ចាស់ហ្វេសប៊ុកមា្នក់ឈ្មោះ Sdechpheakdey Ngoun ក៏បានបង្ហោះសារមួយបញ្ជាក់ថា៖ “ឃើញទិដ្ឋភាពនេះហើយអាណិតណាស់នេះហើយជីវិត ដោយទឹកព្រះទ័យមេត្តាដល់សិស្សគណពុទ្ធបរិស័ទសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ជាអម្ចាស់ ទ្រង់យាងប្រោសព្រំមង្គលការនៅជាយក្រុង។ សូមជូនពរប្អូនទាំងពីរស្រលាញ់គ្នាជារៀងរហូតតទៅ”។ បន្ទាប់ពីឃើញដូចនេះហើយបានធ្វើឲ្យមានគេចូលមក comment ថា "សម្តេចពិតជាមានព្រះទ័យសន្តោសដល់កូនចៅពុទ្ធបរិស័ទគ្រប់គ្នា"។


មួយវិញទៀតគេក៏បានឃើញព្រះសង្ឃមួយអង្គទៀតចូលមក comment ផងដែរថា "រោងការនេះពិតជាមិនធម្មតាទេព្រះអើយ។ មើលចុះសម្តេចព្រះសង្ឃរាជទ្រង់យាងប្រទានពរជ័យទាំងភ្លៀងកំពុងតែធ្លាក់ចុះមកដោយព្រះទ័យសន្តោសប្រោសមេត្តាណាស់។ ទូលព្រះបង្គំសូមថ្វាយព្រះពរសម្តេចមានព្រះសុខភាពល្អរហូតដើម្បីគង់ជាម្លប់ដល់សិស្សគណនិងបរិស័ទគ្រប់ៗគ្នាក្រាបទូល។"៕














No comments