ក្តៅៗ!!! លោកស្រី ផៃ ប៊ុនធឿន ចេញមុខមកបំភ្លឺហើយ រឿងអំពើហឹង្សាចាប់វាយបោចសក់ស្ត្រីម្នាក់ (មានវីដេអូ)
ក្នុងថ្ងៃនេះ បើយោងតាមហ្វេសប៊ុក របស់លោក ផែង វណ្ណៈ ទើបបានបង្ហោះសារ រឿងកំពុងតែកក្រើខ្លាំងមួយ ទាក់ទងអំពើហឹង្សាវាយបោចសក់លើស្ត្រីម្នាក់ ដោយក្នុងនោះលោក ផែង វណ្ណៈ បានសរសេរយ៉ាងលម្អិតផងដែរថា៖
"លោកស្រី ផៃ ប៊ុនធឿន ចេញមុខបដិសេធ
ទះដៃម្ខាងមិនលឺទេ
បន្ទាប់ពីខ្ញុំបានផ្សាយដំណឹងដែលទទួលបានពីប្អូនស្រីម្នាក់ឈ្មោះ សុវណ្ណ មុន្នីរ័ត្ន ថាលោកជំទាវ ផៃ ប៊ុនធឿន ភរិយា ឯកឧត្ដមឧកញ៉ា ម៉ា សម្ផស្ស ចាប់វាយបោចសក់ម្ដាយរបស់គាត់នៅចំណុចមុខតូចលក់ផ្លែឈើ ភូមិ ថ្នល់ទទឹង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី ៦ ខែ ឧសភា ឆ្នាំ ២០១៨ នោះ ។
នៅយប់ថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០១៨ លោកស្រី ផៃ ប៊ុនធឿន បានចេញមុខមកបំភ្លឺថា ៖ លោកស្រីមិនមែនមានងារជំទាវ ហើយប្ដីលោកស្រីឈ្មោះ ម៉ា សម្ផស្ស ក៏មិនមែនមានងារជាឯកឧត្ដមឧកញ៉ា ធ្វើការងារនៅក្រសួងមហាផ្ទៃ ដូចការចោទប្រកាន់របស់ឈ្មោះ សុវណ្ណ មុន្នីរ័ត្ន ដែរ ។ លោកស្រីគ្រាន់តែជាអ្នកលក់គ្រឿងសំអាងធម្មតាតែប៉ុណ្ណោះ ។ ចំណែកប្ដីលោកស្រីក៏មិនមែនធ្វើការនៅក្រសួងមហាផ្ទៃដែរ ។
លោកស្រី ផៃ ប៊ុនធឿន បានអោយដឹងទៀតថា លោកស្រីមិនបានមានជំលោះជាមួយក្រុមគ្រួសារឈ្មោះ សុវណ្ណ មុន្នីរ័ត្ន ទេ ដំបូងឡើយគឺ បងរបស់ឈ្មោះ សុវណ្ណ មុន្នីរ័ត្ន មុខរបរលក់ផ្លែឈើ មានទំនាស់ជាមួយប្អូនស្រីរបស់លោកស្រី ហើយបានជេរគ្នាទៅវិញទៅមក ជេររហូតរាលដាលដល់ឈ្មោះលោកស្រី ដែលនៅភ្នំពេញមិនដឹងរឿងអ្វីទាំងអស់ ។
បងស្រីរបស់ឈ្មោះ សុវណ្ណ មុន្នីរ័ត្ន បានជេរលោកស្រី ផៃ ប៊ុនធឿន ថាយកប្ដីគេ ធ្វើអោយលោកស្រីខឹងយ៉ាងខ្លាំងក៏នាំប្ដីមកសួរនាំ ព្រោះលោកស្រីមិនបានយកប្ដីគេដូចការចោទប្រកាន់ទេ ហើយការជេរបែបនេះបានប៉ះពាល់កិត្តិយសលោកស្រីយ៉ាងខ្លាំង ។
ហ៊ឺម ! ពេលស្ដាប់ការបំភ្លឺពីភាគីម្ខាងទៀតទើបដឹងថា ទះដៃម្ខាងមិនលឺទេ ហើយការស្វែងរកយុត្តិធម៌មិនប្រាកដថាគាត់ជាអ្នករងគ្រោះពិតប្រាកដដែរ ។ រឿងនេះទុកអោយសមត្ថកិច្ច និង ច្បាប់រកយុត្តិធម៌អោយទាំងសងខាងចុះ ។"៕

Post a Comment