ទិដ្ឋភាពទូទៅនៃពិធីមង្គលការរបស់ អែន ជី នៅឯ សណ្ឋាគារ លំដាប់ផ្កាយប្រាំ នេះអស្ចារ្យណាស់ រីឯអ្នកចូលរួមវិញឡូយកប់ម៉ង
ថ្ងៃនេះ គឺជាថ្ងៃអាពាហ៍ពិពាហ៍ របស់តារាចម្រៀង អែនជី ចំថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨។ ចំណែកនៅព្រឹកនេះវិញគឺជាពិធីហែរជំនូន ដែលមានការចូលរួមពីភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករផងដែរ។ ក្នុងនោះ ក៏បានធ្វើឲ្យមហាជនទូទៅដែលស្គាល់នាង បានសម្តែងនូវអារម្មណ៍អបអរសាទរជាខ្លាំងនៅពេលឃើញបែបនេះ ដោយពួកគេទាំងនោះបានជូនពរឲ្យអ្នកទាំងពីរស្រឡាញ់គ្នាជារៀងរហូត មួយវិញទៀតក៏មានអ្នកខ្លះលួចសរសើរថា មួយគូនេះពិតជាសមស្អាតខ្លាំងណាស់ សុទ្ធតែស្រស់ស្អាត ចំណែកអ្នកដែលចូលរួមនៅព្រឹកនេះវិញក៏មិនណយប៉ុន្មានដែរ ជាមួយសំលៀកបំពាក់ពណ៌សុទ្ធតែស្រស់ៗ។
ហើយសម្រាប់កម្មវិធីជប់លៀងពិសាភោជនាហារពេលល្ងាចនេះវិញ បានប្រព្រឹត្តទៅនៅឯ សណ្ឋាគារ លំដាប់ផ្កាយប្រាំ សុខាភ្នំពេញ ព្រមជាមួយការតុបតែង និងការរៀបចំមានផ្កាភ្ញី យ៉ាងស្រស់ស្អាតគួរឲ្យគយគន់។ ក្នុងនោះគេក៏ឃើញមានមានសាច់ញាត្តិបងប្អូន សិល្បករ និងសិល្បការនីយ៉ាងច្រើនទៀតផងដែរ៕


















Post a Comment