Header Ads

គួរឲ្យស្រឡាញ់ដល់ហើយ!!! កូនស្រីសំណព្វចិត្តរបស់ អ្នកឧកញ៉ា ហុង ពីរ ចេះធ្វើរឿងមួយនេះតាំងពីតូចដូចប៉ាប៉ាទៅហើយ

មានមហាជនទូទៅមួយចំនួនធំប្រហែលជាធ្លាប់បានស្គាល់រួចមកហើយ អ្នកឧកញ៉ា ហុង ពីវ ដែលជា អគ្គនាយកក្រុមហ៊ុនពិភពថ្មី មីក្រូហ្វាយណាន់ និងជាថៅកែបុរីពិភពថ្មី នោះ។ ហើយលោកក៏ត្រូវបានគេទទួលស្គាល់ផងដែរថាជាឧកញ៉ា ចិត្តធម៌ ដែលលោកតែងតែមានការបរិច្ចាកថវិកាផ្ទាល់ខ្លួនរបស់លោកជួយសង្គមផងដែរ ជាពិសេស មន្ទីរពេទ្យ គន្ធបុប្ផា តែម្តងជាមួយទឹកប្រាក់ដ៏ច្រើនសន្លឺកសន្ធាប់។


ក្នុងនោះផងដែរ ប្រហែលជា១ម៉ោងមុននេះ អ្នកប្រើប្រាស់ក្នុងហ្វេសប៊ុកភាគច្រើនបានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែលឃើញកូនស្រីសំណព្វចិត្តរបស់លោកចេះកិច្ចការមួយនេះដែរ គឺចេះចែករំលែកដូចប៉ាប៉ាគាត់អញ្ចឹង ជាមួយទឹកមុខដ៏ស្រស់ញញឹមគួរឲ្យស្រឡាញ់។ ម្យ៉ាងវិញទៀត គេក៏បានឃើញសារមួយផងដែរ ដែលបានសរសេរក្នុងហ្វេសប៊ុក "Oknha Hong Piv អ្នកឧកញ៉ា ហុង ពីវ" ដោយបញ្ជាក់ថា "អូនRuby រៀនចេះចែករំលែកដូចប៉ាប៉ា 😍😍😛👨‍👩‍👧👫👩‍👧‍👦👨‍👧‍👧"។


គ្រាន់តែឃើញទង្វើរកូនស្រីរបស់ អ្នកឧកញ៉ា ហុង ពីវ រៀនចេះចែករំលែកដូចនេះ បានធ្វើឲ្យអ្នកប្រើប្រាស់ហ្វេសប៊ុកភាគច្រើនលាន់មាត់សរសើរគ្រប់ៗគ្នាថា នៅក្មេងសោះ តែចេះមានក្តីស្រឡាញ់ និងចេះជួយគេតាំងពីតូចទៅហើយ ចុះទំរាំធំដឹងក្តីទៀត តើទៅជាយ៉ាងណាទៅ។ ហើយក៏មានអ្នកផ្សេងយល់ឃើញថា នេះសបញ្ជាក់រឹតតែច្បាស់ថែមទៀតថា គ្រួសាររបស់អ្នកឧកញ៉ា ពិតជាមានក្តីមេត្តាចំពោះអ្នកក្រខ្សត់ ចេះចែករំលែកអ្នកដែលត្រូវការជំនួយ ហើយមិនរើសអើងថែមទៀតផង៕

***លោកអ្នកនឹងរីកចំរើន ប្រសិនបើចេះកែឆ្នៃឲ្យបានច្រើន ពីការលួចចម្លងអត្ថបទរបស់យើងខ្ញុំ
























No comments