Header Ads

ពាក្យប៉ុន្មាន ដែល នាយ ព្រែក បានសរសេរជូនអ្នកម្តាយ ពិតជាចាក់ដោតអារម្មណ៍ខ្លាំងណាស់

កន្លង​មក​មាន​ទស្សនិកជន​ជា​ច្រើន ប្រហែលជា​​បាន​ស្គាល់​រួចមកហើយ ទាក់ទង តារា​កំប្លែង​ជើង​ចាស់​ អ្នកស្រី នួន សារី ហៅ​យាយ យ៉យ ដែលត្រូវជាម្ដាយបង្កើតរបស់លោក ​ខេង រតនៈ​ ហៅ​ នាយ ព្រែក នោះ។ គ្រួសារមួយនេះ គេតែងតែសង្កេតឃើញថាមានសុភមង្គលខ្លាំងណាស់ ព្រោះតែងតែឃើញបង្ហោះរូបភាពនូវសកម្មភាពស្និតស្នាលជាញឹកញាប់ក្នុងបណ្តាញសង្គម។


ក្នុងនោះផងដែរ ស្រាប់តែម្សិលមិញនេះ នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ គេឃើញក្នុងហ្វេសប៊ុករបស់ នាយ ព្រែក បានបង្ហោះសារដ៏ខ្លីមួយ តែពោរពេញដោយអត្ថន័យចាក់ដោតអារម្មណ៍ខ្លាំងណាស់ រវាងរូបគាត់ និងម្តាយ ដោយសារនោះសរសេរថា "ស្នាមថើបរបស់កូនចំពោះម៉ែ២០ឆ្នាំមុន និង បច្នុប្បន្នពិតជាខុសគ្នាឆ្ងាយណាស់ តែស្ថិតក្នុងអត្តន័យតែមួយគឺ ( កូនស្រលាញ់ម៉ែខ្លាំងបំផុត) ❤️ ៕"


បន្ទាប់ពីឃើញដូចនេះហើយ បានធ្វើឲ្យមិត្ត ក៏ដូចជាសាច់ញាតិរបស់ នាយ ព្រែក បានសំដែងអារម្មណ៍រំភើបមួយដោយសរសេរថា "ពិតជាពិសេសណាស់ប្អូនប្រុស អ្នកមីងក៏ស្អាតប្អូនក៏សង្ហាបងជូនពរអ្នកមីងមានសុខភាពល្អណាប្អូន" ហើយក៏មានអ្នកខ្លះបានចូលមក comment ថា "ពិតជាមានន័យណាស់ក្មួយចូរថែរក្សាពាក្យនេះ"។ ហើយក៏នៅមាន comment ល្អៗ ចំពោះពាក្យប៉ុន្មានម៉ាត់របស់ នាយ ព្រែក ផងដែរ៕

































No comments