Header Ads

ក្តៅៗ!!! ឧកញ៉ា ម៉ុង ឫទ្ធី ចេញបកស្រាយ​ចម្ងល់​ដែល​ប្រិយមិត្ត​សួរថា តើនៅក្នុង​ប្រទេស​យើង​ មានផ្លែស្វាយដល់​ចំនួន​ ហាសិបមុឺនតោន​ ជារៀងរាល់ឆ្នាំ​ដែរ រឺ អត់ទេ​?

នៅមុននេះបន្តិចនា ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ ឧកញ៉ា ម៉ុង ឫទ្ធី ចេញមុខធ្វើការបកស្រាយនូវចម្ងល់របស់បងប្អូនមួយចំនួនដែលបានចោទសួរលោកកន្លងមកនេះ ទាក់ទងចំនួនផ្លែស្វាយក្នុងប្រទេសកម្ពុជាយើង ថាតើអាចមានចំនួនដល់ទៅ ហាសិបមុឺនតោន​ជារៀងរាល់ឆ្នាំ​ដែរឬអត់ទេ​ ? ដោយក្នុងនោះលោកបានបញ្ជាក់យ៉ាងលម្អិតថា៖


"ដើម្បី​បកស្រាយ​ចម្ងល់​ដែល​ប្រិយមិត្ត​FBយើងសួរខ្ញុំ​ថាតើនៅក្នុង​ប្រទេស​យើង​ មានផ្លែស្វាយដល់​ចំនួន​ហាសិបមុឺនតោន​ជារៀងរាល់ឆ្នាំ​ដែរឬអត់ទេ​ ? ចម្លើយដែល​ខ្ញុំ​បាន​អនុវត្ត​ដោយ​ផ្ទាល់​ដូចតទៅ​ អស់រយៈពេល​ជាងបីឆ្នាំកន្លង​មក​ខ្ញុំ​បាននាំ​ផ្លែស្វាយ​ចេញ​ទៅប្រទេស​ចិនដោយដឹកតាម​ផ្លូវគោក​ ចម្ងាយ​ជាង​ពីរ​ពាន់​បួន​រយ​គីឡូ​ម៉ែត្រ​ឆ្លងកាត់​និងយក​អាជ្ញា​បណ្ណ​វៀតណាម​ ចាប់ពី​ឆ្នាំ​2016-2017និងឆ្នាំ2018​ នេះ​ខ្ញុំ​បាននាំ​ចេញ​ដោយ​ផ្ទាល់​ទៅ​សហគមន៍​អឺរ៉ុប​ និង​ប្រទេស​រុស្ស៊ី​ខ្ញុំ​សុំលើកយកតែ​ផែនការ​នាំចេញ​ សម្រាប់​ឆ្នាំ​2018-2019​ និង​អនុវត្ត​បានមកជំរាបជូនតែ​ប៉ុណ្ណោះ​ ។


ផែនការ​នាំចេញ​ទៅ​លក់​នៅ​សហគមន៍​អឺរ៉ុប​មាន​ចំនួន​250តោន​ ទៅប្រទេស​រុស្ស៊ី​ចំនួន​25តោន​ យើងបានចាប់​ផ្តើម​នាំចេញ​ក្នុង​ខែ​វិច្ឆិកា​ឆ្នាំ​២០១៧រហូត​ដល់​ថ្ងៃ​ទី​២៦ខែមេសា​ ឆ្នាំ​២០១៨ទៅ​សហគមន៍​អឺរ៉ុប​បាន​ចំនួន​171តោន​ និង​ប្រទេស​រុស្ស៊ី​បាន​តែ​ចំនួន​15តោន​ប៉ុណ្ណោះ​ ខ្ញុំ​មិនមា​ន​សង្ឃឹម​ថា​និង​អាចមាន​ផ្លែស្វាយ​នាំ​ចេញ​អោយគ្រប់តាម​កិច្ច​សន្យា​ ទីផ្សារ​អន្តរជាតិ​ដូចខាងលើនេះបានទេ​ ថ្ងៃ​ព្រហស្បតិ៍​ទី​២៦នេះអ្នក​បញ្ជា​ទិញ​នៅប្រទេស​រុស្ស៊ី​ ដោយសារតែ​ចង់​បាន​ផ្លែស្វាយ​របស់​កម្ពុជា​យើង​ពេក​ ក៏​បាន​យល់ព្រម​អោយប្រមូលយក​ផ្លែស្វាយ​ដែល​មិនបាន​វេចខ្ចប់​ ចំនួន​ 1T800 នាំចេញ​សាកល្បងអោយបានមុន​បំណាច់​ខែមេសា​ខាងមុខនេះ​ ។"៕






















No comments