សម្រស់គូដណ្តឹងរបស់លោក នី រតនា នៅខាងក្រៅវិញ ដោយមិនតុបតែងមុខ ក៏មិនណយដែរ មុខឡើង Cute ម៉ង
ក្នុងថ្ងៃនេះ ប្រហែលជាមានមហាជនភាគច្រើនបានដឹងរួចមកហើយមើលទៅ ព្រោះថ្ងៃនេះជាថ្ងៃដ៏ពិសេសមួយរបស់តារាចម្រៀងវ័យក្មេងប្រចាំផលិតកម្ម រស្មីហង្សមាស គឺលោក នី រតនា ដែលគាត់បានភ្ជាប់ពាក្យជាមួយនឹងគូដណ្តឹងរបស់ខ្លួនដែលមានឈ្មោះថា ហេង សុវណ្ណភក្តិណា ហើយក៏ជាកូនស្រីអ្នកជំនួញដ៏ល្បីម្នាក់នៅរាជធានីភ្នំពេញផងដែរ។ ក្នុងនោះគេក៏បានឃើញ មានការចូលរួមពីតារាចម្រៀង និងសិល្បៈ ជាច្រើននាក់ផងដែរ ដែលមានដូចជា ប៉ាច គីមមួយ វី ឌីណែត និង ឈិន រតនៈ ជាដើម។ ដំណឹងមួយនេះក៏បានធ្វើឲ្យអ្នកគាំទ្រជាច្រើនរបស់លោក មានក្តីរំភើបរីករាយ បូករួមពាក្យជូនពរ និងអបអរសាទរជាច្រើន។
បើងាកមកមើលសម្រស់គូដណ្តឹង របស់លោក នី រតនា វិញ ពិតជាមានភាពស្រស់ស្អាត និងមានមុខមាត់ពិតជាគួរឱ្យស្រឡាញ់ខ្លាំងណាស់ ហើយមួយវិញទៀតនៅក្មេងតែម្តង។ មួយវិញទៀត អ្វីដែលបានធ្វើឲ្យគ្រប់គ្នាមានការចាប់អារម្មណ៍រឹតតែខ្លាំងនោះ គឺសម្រស់នៅខាងក្រៅវិញ ដោយមិនតុបតែងមុខ ក៏នៅតែស្រស់ស្អាតផូរផង់ផងដែរ៕

***លោកអ្នកនឹងរីកចំរើន ប្រសិនបើចេះកែឆ្នៃឲ្យបានច្រើន ពីការលួចចម្លងអត្ថបទរបស់យើងខ្ញុំ

Post a Comment