លោក ខាំ ភូរិ អ្នកនិពន្ធ និងដឹកនាំសម្ដែងដ៏ល្បីមួយរូប នឹងចំណាយពេលវេលានៃជីវិតការងារចុងក្រោយ ដើម្បីផលិតរឿងបុរាណខ្មែរ ដោយសារតែ...
លោក ខាំ ភូរិ គឺជាកវី មួយរូបដែលត្រូវបានទស្សនិក មិត្តអ្នកគាំទ្រ សរសើរ មិនដាច់ពីមាត់ ពីថ្វីដៃ ក្នុងការនិពន្ធ និងដឹកនាំសម្ដែងរឿងរបស់លោក។ ហើយក្នុងថ្ងៃនេះលោកបានធ្វើឲ្យអ្នកលេងបណ្ដាញសង្គម ហ្វេសប៊ុក ជាច្រើន មានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីឃើញសារមួយដ៏ខ្លី តែពោរពេញដោយអត្ថន័យ ដែលលោកបានបង្ហោះលើគណនី របស់ខ្លួន ដោយបានបញ្ជាក់ថា៖ "ខ្ញុំនឹងចំណាយពេលវេលានៃជីវិតការងារចុងក្រោយដែលនៅសល់ ចងក្រង និងផលិតខ្សែភាពយន្តភាគដែលទាក់ទងនឹងមរតកដ៏មានតម្លៃរបស់ដូនតាខ្មែរ...កាន់តែដឹង កាន់តែស្គាល់ កាន់តែស្ញប់ស្ញែង ៕"។
សារដ៏ខ្លីមួយនេះរឹតតែច្បាស់ណាស់ថា លោកនឹងមានគម្រោងថតរឿងបុរាណខ្មែរ ដើម្បីលើកស្ទួយវប្បធម៌ជាតិ ។ ហើយដំណឹងមួយនេះក៏អាចចាត់ទុកថាជាព័ត៌មានដ៏ពិសេសមួយ សម្រាប់ទស្សនិកជន ផងដែរ ព្រោះជារឿយៗ គេសង្កេតឃើញថាការផលិតរឿងជាលក្ខណៈបុរាណ មិនទាន់សម្បូរបែបនោះទេ។
លោកក៏បានបញ្ជាក់បន្ថែមទៀតតាមរយៈសារព័ត៌មានក្នុងស្រុកមួយផងដែរថា៖ "បងធ្វើការងារអង្គរសង្ក្រាន្ត ៥ ទៅ ៦ ឆ្នាំហើយ បានឃើញ និង យល់ច្រើនពីវប្បធម៌ខ្មែរ ប៉ុន្តែពួកយើងអត់មានឱកាសបញ្ចេញវា អ៊ីចឹងហើយធ្វើឲ្យប្រទេសជិតខាង ដែលមានវប្បធម៌ប្រហាក់ប្រហែលគ្នា គេមានឱកាសបញ្ចេញមុន ដល់ពេលយើងបញ្ចេញក្រោយគេថាយើងចម្លងពីគេ តាមពិតជារបស់យើងទាំងអស់សោះ។ ប្រទេសជិតខាងគេឆ្លាតក្នុងការផ្សព្វផ្សាយវប្បធម៌របស់គេ ហើយខ្ញុំសង្ឃឹមថា ការផលិតរឿងបុរាណរបស់ខ្ញុំ វាគឺជាចំណែកតូចមួយក្នុងផ្សព្វផ្សាយអំពីមរតកវប្បធម៌ដ៏ស្រស់ផូរផង់របស់ជាតិខ្មែរ"៕

Post a Comment