Header Ads

ផ្ទុះការស៊ែររាប់មុឺន ទាក់ទងវីដេអូ ជនជាតិបរទេសម្នាក់កំពុងធ្វើរឿងមួយនេះ នៅឆ្នេរកែប (មានវីដេអូ)

ក្នុងកំឡុងពេលចូលឆ្នាំខ្មែរប៉ុន្មានថ្ងៃមុននេះ គេឃើញមានបងប្អូនប្រជាជនខ្មែរយើង ក៏ដូចជាជនបរទេសផងដែរមានការសប្បាយរីករាយជាខ្លាំង ជាមួយការដើរលេងកម្សាន្ត លេងល្បែងប្រជាប្រិយ និងកម្មវិធីផ្សេងៗទៀតតាមបណ្តាខេត្តរៀងៗខ្លួន។ ក្នុងនោះ ក៏មានអ្នកខ្លះបានដើរលេងតាមតំបន់មាត់សមុទ្រ ដើម្បីលំហែកាយ ស្រូបយកខ្យល់អាកាសបរិសុទ្ធផងដែរ។ ហើយក្នុងខណៈពេលនោះ គេក៏បានឃើញហ្វេសប៊ុក ឈ្មោះ Leak Lourn បានធ្វើការបង្ហោះវីដេអូមួយ ដែលបានធ្វើឲ្យមហាជនទូទៅមានការចាប់អារម្មណ៍ជាខ្លាំង រហូតដល់មានការ ស៊ែរបន្តពីហ្វេសប៊ុកមួយនេះដល់ទៅរាប់មុឺនឯណោះ។ មួយវិញទៀត ម្ចាស់ហ្វេសប៊ុករូបនេះក៏បានសរសេរសារដ៏ខ្លី និងពោរពេញដោយអត្ថន័យថា "នៅឆ្នេរកែបមានជនជាតិបរទេសម្នាក់កំពុងដេីររេីសសំរាម"។


បន្ទាប់ពីឃើញដូចនេះហើយក៏ឃើញមានអ្នកចូលទៅ comment ក្នុងវីដេអូនេះថា "ពិតជាគំរូល្អណាស់។ សូមអរគុណបំផុតអ្នកថតរូប អ្នកshare"។ មួយវិញទៀតក៏មានអ្នកផ្តល់យោបល់បន្ថែមទៀតថា "ចង់អោយបងប្អូនដែលទៅលេង ជួយថែរក្សារបរិស្ថានទាំងអស់គ្នា"។ ហើយក៏នៅមានមតិយោបល់ល្អៗចំពោះជនបរទេសម្នាក់នេះផងដែរ ដែលបានធ្វើជាគំរូដល់អ្នកទាំងឡាយណាដែលតែងតែបោះសម្រាមចោលដោយគ្មានសណ្តាប់ធ្នាប់៕





















No comments