លោក តាន់ គីមសួរ បានបង្ហោះសារដ៏អាលោះអាល័យមួយ ព្រោះ កាកា អូស្ត្រាលី គាត់នឹង...(មានវីដេអូពិសេសមួយ)
កាលពីម្សិលមិញនេះ លោក តាន់ គីមសួរ បានបង្ហោះសារដ៏អាលោះអាល័យមួយ ព្រោះ កាកា អូស្ត្រាលី នឹងវិលត្រឡប់ទៅអូស្ត្រាលីវិញហើយ ដែលរូបលោក និងកាកា ធ្លាប់សាររឿងល្អៗជាច្រើនជាមួយគ្នាក្នុងប្រទេសកម្ពុជា។ ហើយអត្ថន័យសារនោះគឺមានន័យខ្លឹមសារថា "សល់តែប៉ុន្មានម៉ោងទៀតទេ ប្អូនស្រីនឹងវិលត្រឡប់ទៅអូស្រ្តាលីវិញហើយ។ ក្នុងអំឡុងពេលមកលេងស្រុកខ្មែរជិតមួយខែនេះ ពួកយើងបានរួមគ្នាធ្វើរឿងល្អៗសម្រាប់សង្គមមួយនេះច្រើនណាស់ ពិតជាមានន័យណាស់ចំពោះវត្តមានរបស់ប្អូនស្រីលើកនេះ។ ឆ្លៀតឪកាសនេះសូមជូនពរអោយប្អូនធ្វើដំណើរត្រឡប់ទៅវិញដោយសុវត្តិភាពនិងទទួលបានជោគជ័យគ្រប់ភារកិច្ចទាំងអស់ ដោយក្តីគោរពនិងស្រឡាញ់។"។
គួរបញ្ជាក់ផងដែរថា កាកា អូស្ត្រាលី គាត់បានចាកចេញពីប្រទេសកម្ពុជាកាលពីរាត្រីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ ជាមួយអនុស្សាវរីយ៍ល្អៗជាមួយមិត្តភក្តិ ក៏ដូចជាសិល្បៈករ សិល្បការិនី ក្នុងប្រទេសកម្ពុជាយើង។ ដោយក្នុងនោះ កាកា ក៏បានថតឈុតវីដេអូខ្លីមួយជាមួយលោក ម៉ាដូណា ផងដែរ ដែលមើលទៅពិតជាស្និតស្នាល និងគួរឲ្យចង់សើចខ្លាំងណាស់៕































Post a Comment