មិននឹកស្មានថាកូនលោក ព្រាប សុវត្ថិ ពូកែកូរឪពុកដល់ថ្នាក់នេះសោះ ធ្វើឲ្យអ្នកទស្សនាទ្រាំមិនសើច មិនបាន (មានវីដេអូ)
មានអ្នកមួយចំនួនធំប្រាកដជាធ្លាប់ស្គាល់ និងគាំទ្រកំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ ទាំងពេលកន្លងទៅ ក៏ដូចជាថ្មីៗនេះផងដែរ ដោយបានសរសើរពីទឹកចិត្ត និងភាពស្មោះត្រង់របស់លោកជាមួយភរិយាដោយមិនមានការប្រែប្រួលឡើយ ហើយក៏មិនដែលមានរឿងអាស្រូវស្នេហាអ្វីដែរចំពោះលោក។ បច្ចុប្បន្ននេះលោកមានកូនសុទ្ធតែប្រុសដល់ទៅបីនាក់ ហើយពេញកំលោះអស់ហើយ។ មិនត្រឹមតែប៉ុណ្ណោះទេ គេតែងតែសង្កេតឃើញថារាល់ពេលដែលលោកធ្វើដំណើរទៅណាក៏ដោយ ក៏មានមនុស្សជាច្រើនតែងតែចោមរោមលោក ព្រមទាំងសុំថតជាមួយ ហើយក៏មានមនុស្សមួយចំនួនបានកត់សំគាល់ឃើញថាលោកមិនដែលមានការធុញទ្រាន់ចំពោះអ្នកគាំទ្រណាម្នាក់ឡើយ ឲ្យតែមានមនុស្សមកសុំថត រឺក៏និយាយលេងជាមួយលោក លោកតែងតែនៅកំដររហូតបើទោះបីជាលោកមានការរវល់ការងារយ៉ាងណាក៏ដោយ។
ទទឹមនឹងភាពល្បីល្បាញនោះ គេក៏បានឃើញកូនប្រុសលោក ព្រាប សុវត្ថិ គឺ សុវត្ថិ មុន្នីនាគ បានបង្ហោះវីដេអូមួយធ្វើត្រាប់តាមឪពុក ដែលកំពុងតែថតនៅក្នុង Studio ជាមួយកាយវិការផ្សេងៗ ហើយក៏បានធ្វើឲ្យអ្នកដែលកំពុងតែមើលផ្ទាល់នៅទីនោះស្ទើរតែទប់សំណើចមិនជាប់។ ចំពោះវីដេអូមួយនេះ រឹតតែសបញ្ជាក់ឲ្យកាន់តែច្បាស់ផងដែរថា លោក ព្រាប សុវត្ថិ និងកូន ពិតជាមានភាពស្និតស្នាលខ្លាំងណាស់ សឹងតែដូចមិត្តភក្តិទៅហើយ គួរឲ្យសរសើរមែន៕
***លោកអ្នកនឹងរីកចំរើន ប្រសិនបើចេះកែឆ្នៃឲ្យបានច្រើន ពីការលួចចម្លងអត្ថបទរបស់យើងខ្ញុំ























Post a Comment