Header Ads

ធ្លាប់តែឃើញ កែវ​ រំចង់ ឡើង​សង្វៀន​បញ្ចេញ​ស្នៀត​ប្រយុទ្ធ​ តែម្តងនេះ លោកឡើងច្រៀងម្តងវិញ ម៉េចដែរ? (មានវីដេអូ)

មានអ្នកចូលចិត្តប្រដាល់​គុន​ខ្មែរ​ជាច្រើនប្រហែលជាធ្លាប់ស្គាល់រួចមកហើយ លោក កែវ រំចង់ នោះ ដែលជាកីឡាករ​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​មួយរូបដែលកំពុងតែមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រក្នុងស្រុក ក៏ដូចជាប្រទេសជិតខាងផងដែរ។ ជាទូទៅគេធ្លាប់​តែ​ឃើញ​ កែវ​ រំចង់​ ឡើង​សង្វៀន​បញ្ចេញ​ស្នៀត​ប្រយុទ្ធ​យ៉ាង​ស្វិតស្វាញ​។ តែពេលនេះសូមប្ដូរ​អារម្មណ៍​អ្នក​និយម​ប្រដាល់​គុន​ខ្មែរ​ មកមើលលោកច្រៀងវិញម្តង កាលពីពេលថ្មីនេះក្នុងកម្មវិធីមួយរបស់ស្ថានីយ៍ទូរទស្សន៍។


គួររំលឹកបន្តិចផងដែរថា កែវ​ រំចង់​ បានរៀបការ​ជា​មួយ​អ្នក​នាង​ ហម​ នីតា​ អស់រយៈពេល​ជាង៦ឆ្នាំ​មក​ហើយ​ ដោយ​មាន​កូន​ស្រី​ម្នាក់​ឈ្មោះ​ កែវ​ ស្រីកា​ អាយុ​ ៥ឆ្នាំ​ ហើយនិងកូនស្រីម្នាក់ទៀតដែល​ភរិយាយ​របស់​លោកទើបសម្រាល កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ មានឈ្មោះថា កែវ នីសារ។ ដូចនេះដើម្បីកុំឲ្យខាតពេលយូរ សូមទៅស្តាប់ និងទស្សនាលោកច្រៀងទាំងអស់គ្នាទៅមើលថាពិរោះ រឺក៏អត់៕


























No comments