Header Ads

តើវាជាការពិតមែនទេ? មានគេកំពុងតែសង្ស័យរឿងមួយ ចំពោះប្រពន្ធ នាយ ចយ ព្រោះឃើញ...

នាយ ចយ និងភរិយា ទើបបានរៀបការជាមួយគ្នាកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ ដែលកន្លងទៅថ្មីៗនេះ ហើយនាយ ក៏បានបានបង្ហាញពីអារម្មណ៍ សប្បាយរីករាយ រំភើបស្ទើរនិយាយមិនចេញនោះ ខណៈលោក និងភរិយា ទទួលបានចំណងដៃ យ៉ាងច្រើនមហាសាល ពីសម្តេចតេជោ ហ៊ុន សែន ពោលគឺសម្តេចបានចងដៃ រហូតដល់ទៅ១ម៉ឺនដុល្លារ ឯណោះ។


ជាមួយគ្នានេះដែរ លោកបានបង្ហើបពីប្រវត្តិខ្លះៗ ដែលទស្សនិកជនកំពុងតែចង់ដឹង គឺការចាប់ផ្តើមសាងស្នេហ៍ដំបូងរវាង លោក និងភរិយារហូតឈានដល់ថ្ងៃមង្គលការថា «លោក ចាប់ផ្តើមស្គាល់ភរិយាដំបូង តាមរយៈការលេងសារឆ្លើយឆ្លងគ្នា ទៅតាមបណ្ដាញសង្គមហ្វេសប៊ុក រហូតមកក៏ណាត់គ្នាហូបអី ហើយបន្តទៀត ក៏កាន់តែស្គាល់ចិត្តថ្លើមគ្នាបន្តិចម្តងៗ រហូតដល់មានការអនុញ្ញាតពីចាស់ទុំ ឲ្យអ្នកទាំងពីរដឹកដៃគ្នាចូលរោងការ ក្រាបក្បាលដល់កន្ទេលពេញច្បាប់ ខណៈការរៀបការនេះ គឺផ្តើមដោយការស្រឡាញ់គ្នាទៅវិញទៅមក គ្មានការបង្ខិតបង្ខំឡើយ»។ លោកថា «រឿងថ្លៃទឹកដោះប៉ុន្មាន វាមិនសំខាន់ទេ អ្វីដែលសំខាន់ ឲ្យតែចាស់ទុំទាំងសងខាងស្រឡាញ់ និងអនុញ្ញាតិឲ្យពួកគេរៀបការជាមួយគ្នា និងពួកគេយល់ចិត្តគ្នា ស្រឡាញ់គ្នាដល់ចាស់សក់ស្កូវទៅ បានហើយ»។


ចំណែកកាលពីម្សិលមិញនេះ មានរឿងមួយគួរឲ្យភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែលភរិយារបស់នាយ ចយ បានបង្ហោះសារមួយក្នុងហ្វេសប៊ុករបស់ខ្លួន ដែលក្នុងនោះមានគេសង្ស័យថាប្រពន្ធរបស់នាយ ចយ មានផ្ទៃពោះ។ ក្នុងនោះនាងក៏បានសរសេរសារមួយថា៖


"ដេីរទៅណាក៏មានគេសួរ:
គេ: អូន!អូនឯងឡូវស្គមមេះ អូនឯងញាំថ្នាំសម្រក់មែន
ខ្ញុំ: អត់ផងបង
គេ: ហេីយមិចស្គមមេះចុះ
ខ្ញុំ: អត់ដឹងដែរបង ញាំច្រេីនដែរតែនៅតែស្គមទៅៗ អត់ដឹងមិចបង.
គេ: អេីរ!សង្ស័យហាសចាញ់ម៉ង់
(និយាយលែងចេញម៉ង់)(អស់អីថ្លែង)😔🤨🤗"


តែទោះជាយ៉ាងណាក៏ដោយ ក៏ប្រពន្ធនាយ ចយ មិនទាន់បានបញ្ជាក់ការពិតទៅជាយ៉ាងណានោះទេ។ ដូចនេះមានតែរង់ចាំមើលទាំងអស់គ្នាហើយ ថារឿងនេះពិត ដូចជាអ្វីដែលគេកំពុងសង្ស័យដែរ រឺទេនោះ៕






















No comments