ពិតជារំភើបខ្លាំងណាស់!!! រោងចក្រ៣ នឹងផ្ដល់ឱកាសការងារជូនប្រជាពលរដ្ឋខ្មែរ រាប់ពាន់កន្លែង
កាលពីម្សិលមិញនេះ នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ គេឃើញក្នុងហ្វេសប៊ុកផ្លូវការមួយឈ្មោះ "ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា The Council for the Development of Cambodia" បានបង្ហោះសារដ៏រីករាយ និងរំភើបជាខ្លាំងមួយ ដោយក្នុងនោះមានខ្លឹមសារថា៖
"តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចេញ “វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ” ជូនដល់ក្រុមហ៊ុន ដូចខាងក្រោម៖
១)“JIN YUNJIN (CAMBODIA) GARMENT CO.,LTD.”:គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៤ ភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២,៣៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨៥៩កន្លែង។
២)“HOTA FOOTWEAR CO., LTD.”:គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៥,៤៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៦២៦កន្លែង។
៣)“CAMBO H.D.Y.L GARMENT CO.,LTD.”:គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២,៣៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨៥៩កន្លែង។"

Post a Comment