Header Ads

ក្មេងកំសត់៣នាក់ ដែលឪពុកម្តាយស្លាប់ចោលអស់ ពេលនេះមានសង្ឃឹមហើយ ដោយ លោកឧញ៉ា ស្រី ចាន់ថន បាន...

នៅមុននេះបន្តិច គេបានឃើញក្នុងហ្វេសប៊ុកមួយឈ្មោះ Jet Man បានបង្ហោះសារដ៏រំភើប និងរីករាយបំផុត ព្រោះក្មេងកំសត់៣នាក់ដែលឪពុកម្តាយស្លាប់ចោលនោះគឺមានសង្ឃឹមវិញហើយ ដោយមានការជួយឧបត្ថម្ភពី លោក ឧញ៉ា ស្រី ចាន់ថន តែម្តង នេះក៏ដោយសារតែក្តីអាណិត អាសូរជាពន់ពេក ពេលឃើញក្មេងទាំង៣នាក់នេះឋិតក្នុងសភាពបែបនេះ។​ ហើយហ្វេសប៊ុកមួយនេះក៏បានបញ្ជាក់បន្ថែមទៀថា៖


"ខេត្តកណ្តាល ៖ កុមារកំព្រា៣នាក់ត្រូវបានទទួលការយកចិត្តទុកដាក់ និង ជួយឧបត្ថម្ភ!
~~~~~~~~~~~~~
ថ្ងៃអង្គារ ទី០២រោច ខែពិសាខ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៨ ៖ ដោយក្តីអាណិត អាសូរយ៉ាងពន់ពេកពី លោកឧញ៉ា ស្រី ចាន់ថន ប្រធានចលនាយុវជនកម្ពុជា ក.១៥៧ សាខាខេត្តកណ្តាល បានចាត់តាំង លោក ហួន សុខនីម ជាអនុប្រធាន ដើម្បីដឹកនាំសមាជិក សមាជិការនាំនូវអំណោយជូនដល់លោកយាយទុរគតដោយត្រូវចិញ្ចឹមចៅ កំព្រា៣នាក់ដែលឪពុក ម្តាយស្លាប់ចោល ។ អំណោយរួមមាន៖ អង្ករ ៥០គីឡូទឹកត្រី១យួ ,ទឹកត្រី១យួ, អំបិល១គីឡូ, ស្ករស១គីឡូ, បីចេង១គីឡូ, មី១កេស, ត្រីខ១យួ, ប្រេងឆា១លីត្រ ព្រមទាំងថវិការ ២០០០០០រៀល។ ក្នុងនោះផងដែរលោកឧកញ៉ា និងកំពុងរៀបចំយ៉ាងណាដេីម្បីផ្តល់ឳកាសជូនប្អូនទាំងបីអោយបានចូលរៀនក្នុងពេលឆាប់ៗនេះ ។"






















No comments