Header Ads

សុគន្ធ និសា ចេញមួយបទនេះ ធ្វើឲ្យអ្នកទស្សនាភាគច្រើន គេចមិនរួច ពីស្រក់ទឹកភ្នែកស្ទើរគ្រប់គ្នា ព្រោះតែ... (មានវីដេអូ)

នៅមុននេះបន្តិចគេបានឃើញផលិតកម្មរស្មីហង្សមាស​ទើបបានបង្ហោះបទចម្រៀងមួយបទដែលមានទស្សនិកជនជាច្រើនទទឹងរង់ចាំមើល បទមួយនេះមានចំណងជើងថា "ពាក្យម៉ែក្នុងចិត្ត" ហើយបទមួយនេះក៏ដើម្បីអបអរទិវាមាតាពិភពលោកផងដែរ។ បទចម្រៀងមួយបទនេះពិតជាមានអត្ថន័យខ្លាំងណាស់រវាងម្តាយ ហើយនិងកូន ព្រមជាមួយការសម្តែងដ៏ល្អឥតខ្ចោះពីតារាជាច្រើនរូប ជាពិសេសតារាចម្រៀង សុគន្ធ និសា តែម្តង ជាមួយការដាក់នូវមនោសញ្ចេញនាយ៉ាងជ្រាលជ្រៅ រហូតដល់ធ្វើឲ្យអ្នកទស្សនាខ្លះនិយាយថា គ្រាន់តែឃើញ និសា យំ ខ្ញុំក៏យំតាមបាត់ទៅហើយ។


បទចម្រៀងដ៏ពិរោះ និងមានអត្ថន័យនេះក៏មានការចូលរួមពី តារាចម្រៀង សុគន្ធ និសា និពន្ធទំនុកច្រៀង សុខ ចាន់ផល និពន្ធបទភ្លេង និងសម្រួលតន្ត្រី សាន់ សុវណ្ណឌីន ដឹកនាំសម្ដែង ខេមរៈ ដារ៉ា ថតដោយ កែ វីរៈ រៀបចំការផលិត ជា ឧត្ដម និងកាត់ត ដោយ ភឿន លីផេង។ ដូចនេះដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនាបទចម្រៀងមួយនេះទាំងអស់គ្នា៕























No comments