កក្រើកបាត់ ក្រោយកីឡាករប្រដាល់គុនខ្មែរ បានយកឈ្នះកីឡាករម្ចាស់ផ្ទះឥណ្ឌូណេស៊ី (មានវីដេអូ)
កាលយប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ ម្សិលមិញនេះ កីឡាករប្រដាល់គុនខ្មែរ សរ សី បានយកឈ្នះកីឡាករម្ចាស់ផ្ទះឥណ្ឌូណេស៊ី Victorio Senduk នៅក្នុងការប្រកួតកីឡាក្បាច់គុនចម្រុះ MMA របស់ស្ថាប័ន ONE Championship នាទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី។ ក្នុងនោះផងដែរគេក៏បានឃើញកីឡាករខ្មែរពិតជាធ្វើបានល្អខ្លាំងណាស់ ដោយមិនខ្លាចញញើតជាមួយកីឡាករម្ចាស់ឡើយ ព្រមទាំងព្យាយាមវាយចំគោលដៅជាច្រើនដង។ ដូចនេះដើម្បីជ្រាបកាន់តែច្បាស់ថាកីឡាករកម្ពុជាអស្ចារ្យយ៉ាងណាស់នោះ ដែលអាចបំបាក់ម្ចាស់ផ្ទះបាន សូមទស្សនាវីដេអូទាំងអស់គ្នា៕


























Post a Comment