រឿងពិតត្រូវបានលាតត្រដាងហើយ រឿងនារីថៃ២រូប ដែលញញឹមក្លែងក្លាយនោះ (មានវីដេអូ)
បើយោងតាមគេហទំព័របរទេសមួយឈ្មោះ coconuts.co បានចុះផ្សាយកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ ទាក់ទងស្ត្រី២នាក់ ដែលធ្វើការនៅព្រលានយន្តហោះ ដនមឿង ប្រទេសថៃ មានតួនាទីស្លៀកសំលៀកបំពាក់បែបប្រពៃណីថៃចាំទទួលភ្ញៀវទេសចរ ត្រូវបានគេផ្អាកពីការងារបណ្តោះអាសន្ន ដោយសារតែភ្ញៀវទេសចរចិនថតវីដេអូរបស់ពួកគេ យកទៅសើចចំអក (Troll) ពេញបណ្ដាញសង្គម នូវទង្វើរមិនល្អមួយ របស់ពួកគាត់ទាំង២រូបនេះ។
ចំណែកនៅពេលនេះ នារីទាំង២នាក់បានសុំទោសជាសាធារណៈហើយ នៅក្នុងសន្និសីទកាសែតមួយ ដែលបានធ្វើឡើងនៅស្នងការដ្ឋានប៉ូលីសទេសចរណ៍ថៃ។ មានម្នាក់ក្នុងចំណោមនោះ នាងបាននិយាយថា "ដោយសារនាងអស់កម្លាំងខ្លាំងពេក ហើយថ្ងៃនោះមេឃក្តៅខ្លាំងផង" នាងបានបន្តទៀតថា “ថ្ងៃនោះពិតជាក្តៅខ្លាំង ហើយភ្ញៀវទេសចរចិនខ្លះបានសើចចំអកខ្ញុំ ប៉ុន្តែខ្ញុំមិនបានដឹងថា ពួកគេកំពុងតែថតវីដេអូឡើយ។ ខ្ញុំសុំទោសសាធារណជនចំពោះសកម្មភាពមិនសមរម្យរបស់នាងខ្ញុំ"៕

















Post a Comment