ពិតជាខ្លោចចិត្តខ្លាំងណាស់ ពេលបានដឹងពី ស្ថានភាពជំងឺ លោកតា ផ្លុង មឿក នៅពេលនេះ
កាលពីម្សិលមិញនេះ នាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ គេបានឃើញក្នុងហ្វេសប៊ុកផ្លូវការមួយរបស់ "សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម" បានបង្ហោះរូបប៉ុន្មានសន្លឹក ព្រមទាំងប្រាប់ពីស្ថានភាពលោកតា ផ្លុង មឿក ពេលអានចប់ពិតជាអាណិតលោកតាខ្លោចចិត្តជាខ្លាំង ព្រោះបានត្រឹមបើកភ្នែកសម្លឹងមើលគេ នេះអាចប្រហែលជាលោកមិនស្គាល់អ្នកដែលទៅសួរសុខទុក្ខលោកឡើយ។ ហ្វេសប៊ុកមួយនេះក៏បានបញ្ជាក់បន្ថែមទៀតថា៖
"សុំជួយស៊ែរលើកទឹកចិត្តសប្បុរសជនម្នាក់១ផង
👏
👏
👏
👏 ពិតជាខ្លោចចិត្តណាស់នៅពេលដែលឃើញលោកតាផ្លុងមឿកស្ថិតក្នុងស្ថានភាពបែបនេះ អ្នកនាង ចន ច័ន្ទលក្ខិណា សួរគាត់ថា ពុកស្គាល់ខ្ញុំទេ? គាត់ខំប្រឹងបើកភ្នែកសម្លឹងមើលរួចគ្រវីក្បាល អ្នកនាងក៏និយាយថា ពុកខ្ញុំយកថវិកាមកជូនពុកទុកទិញទឹកដោះគោពិសា គាត់ខំប្រឹងនិយាយថា អរគុណ គាត់ប្រហែលជានឹកឃើញវិញក៏ខំប្រឹងលើកដៃអង្អែលក្បាលដោយក្តីស្រលាញ់ហើយរំភើបចិត្តរហូតដល់ស្រក់ទឹកភ្នែក។ រសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ អ្នកនាង ចន ច័ន្ទលក្ខិណា បានយកថវិកានិងគ្រឿងឧបភោគបរិភោគមួយចំនួនដែលជាមូលនិធិសិល្បៈចាស់ជរាជូនដល់លោកតា ផ្លុង មឿក ដែលកំពុងតែឈឺគេងនៅមួយកន្លែង។

សមាគមក៏សូមគោរពថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបានជួយឧបត្ថម្ភដល់ "មូលនិធិសិល្បករចាស់ជរា" ជាពិសេសសូមគោរពថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន និង សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដែលបានឧបត្ថម្ភថវិកាដើម្បីទ្រទ្រង់ដល់សិល្បករចាស់ជរាក្នុងរយ:ពេល៥ឆ្នាំ។
សមាគមសិល្បករខ្មែរ សូមគោរពជូនពរសម្តេចទាំងពីរ និងសប្បុរសជនទាំងអស់ឱ្យមានសុខភាពល្អបរិបូរណ៌ កម្លាំងខ្លាំងក្លា ប្រាជ្ញាវាងវៃ អាយុយឺនយូរ ដើម្បីដឹកនាំកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើនថ្កុំថ្កើងរុងរឿងតទៅមុខទៀត៕"៕

Post a Comment