Header Ads

អីយ៉ា សុទ្ធតែតារាល្បីៗអញ្ជើញមកហែរជំនួនមង្គលការ កូនស្រី របស់ ម្ចាស់ផលិតកម្មថោន

កាលពីម្សិលមិញនេះ គេបានឃើញមហាជនមួយចំនួនមានការចាប់អារម្មណ៍ជាខ្លាំង ទៅនឹងពិធីមង្គលការមួយកន្លែង នេះក៏ដោយសារតែការតុបតែងដែលមើលទៅពិតជាស្រស់ស្អាតគួរឲ្យគយគន់ជាខ្លាំង មិនត្រឹមតែខាងក្នុងផ្ទះទេ សូម្បីតែខាងក្រៅផ្ទះក៏អស្ចារ្យមិនធម្មតាឡើយ នេះបើមើលតាមរូបភាពដែលលោក ករុណា ពេជ្រ បានបង្ហោះក្នុងហ្វេសប៊ុករបស់គាត់ប៉ុន្មានម៉ោងមុននេះ។ ហើយថ្ងៃម្សិលមិញនេះ គឺជាពិធីសូត្រមន្ត អាពាហ៍ពិពាហ៍ ដែលមានកូនក្រមុំឈ្មោះ វ៉ា នីតា ហើយក៏ត្រូវជាកូនស្រីរបស់ម្ចាស់ផលិតកម្មថោនផងដែរ គឺ ឯកឧត្ដម វ៉ា សុធា និងលោកជំទាវ ជួប មាន ។


ចំណែកក្នុងថ្ងៃនេះវិញ គេបានឃើញតារាកំប្លែង តារាសម្តែង និងតារាចម្រៀងជាច្រើនរូបបានអញ្ជើញមកចូលរួមក្នុងពិធីហែរជំនួនមង្គលការមួយនេះផងដែរ ជាពិសេសសុទ្ធតែតារាល្បីៗថែមទៀតផង។ ដូចនេះដើម្បីជ្រាបកាន់តែច្បាស់ថានរណាខ្លះមកក្នុងពិធីនេះ សូមទស្សនារូបភាពទាំងអស់គ្នា៕
































No comments