Header Ads

ចាំងភ្នែកដល់ហើយ!!! អ្នកនាង ចោម ច័ន្ទ បង្ហោះតម្លៃពេជ្រទើបតែទិញនេះមក ញាក់សាច់ម៉ង (មានវីដេអូ)

អ្នកនាង ចោម ច័ន្ទ ដែលមានមហាជនមួយចំនួនធំបានស្គាល់រួចមកហើយ គាត់ត្រូវជាបងស្រីបង្កើតរបស់តារាសម្តែង កញ្ញា ដេននី ក្វាន់ ហើយក៏ត្រូវជាម្តាយបង្កើតរបស់ក្មេងស្រីដ៏ស្អាតម្នាក់ ដែលគេបានដាក់ឈ្មោះឲ្យថា Yaya ទី២ ព្រោះគាត់មានមុខមាត់ស្រដៀងទៅនឹងតារាថៃ Yaya ដែលរូបគាត់ និងក្រុមគ្រួសារកំពុងរស់នៅយ៉ាងមានសុភមង្គលជាមួយរបស់របរទំនើបៗជាច្រើន។ មួយវិញទៀតគេក៏តែងតែឃើញ អ្នកនាង ធ្វើសកម្មភាពសប្បុរសធម៌ ជូនដល់ជនក្រីក្រ ផងដែរ។


ហើយនៅមុននេះបន្តិច អ្នកនាង ចោម ច័ន្ទ បាន​ធ្វើ​ឲ្យ​​មិត្តក្នុងហ្វេសប៊ុកមាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ​​​បន្ទាប់​ពី​​ឃើញនាងបានចំណាយ​​ប្រាក់​រាប់​​ម៉ឺន​ដុល្លារទៀតហើយ ដើម្បីទិញគ្រឿងអលង្ការមួយឈុត ដែលជាទីស្រឡាញ់របស់ខ្លួន ដោយក្នុងនោះ ចោម ច័ន្ទ បានសរសេរសារមួយដ៏ខ្លីក្នុងហ្វេសប៊ុកថា "សម្រេចថាយកម៉ូតនេះហេីយព្រោះសាមញ្ញៗ ទំនេរមកទិញពេជ្រ នៅហាង សុីន ហេង ព្រោះពេជ្រល្អ💎វល់ៗតាមប្អូនស្រី ដេន នី អស់ 25800$ លេងៗទៅ😀😀"៕





















No comments