ពិតជាមិននឹកស្មានដល់ថា សុខ សោម៉ាវត្តី ពូកែរៀបពាក្យជូនពរកូនស្រី ក្នុងថ្ងៃពិសេស អញ្ចឹងសោះ
អ្នកនាង សុខ សោម៉ាវត្តី គឺជាតារាសម្ដែងក្រមិចក្រមើមមួយរូប ព្រមទាំងពូកែខាងវោហាស័ព្ទ និងមានប្រជាប្រិយភាពជាខ្លាំង ដែលតែងតែធ្វើឲ្យទស្សនិកជនជាច្រើនមានការពេញចិត្តលើរូបនាងជាខ្លាំង។ ចំណែកក្នុងថ្ងៃនេះផងដែរ គឺជាថ្ងៃខួបកំណើតកូនស្រីរបស់ខ្លួន ហើយ វត្តី ក៏បានបង្ហោះសារជូនពរកូនស្រី ដែលពោរពេញទៅដោយអត្ថន័យ និងមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ។ ដោក្នុងនោះនាងបានសរសេរថា៖
"My dear daughter
❤️ Roth Rasomary (jasmine)
កូនស្រីជាទីស្រលាញ់របស់ម្ដាយ កូនជាកែវភ្នែកទាំងគូរ ជាជីវិតរបស់ម្ដាយ ថ្ងៃនេះធំមួយឆ្នាំទៀតហើយ សូមអោយកូនកាន់តែល្អស្អាតទាំងរូបកាយនិងចិត្តគំនិត
❤️រឹងមាំតែមិនរឹងរុះ ទន់ភ្លន់តែមិនទន់ជ្រាយ
❤️
ប្រាជ្ញាឆ្លាតវៀងវៃ កូនស្រីម៉ាក់និងពូកែហើយក្លាយជាទីស្រលាញ់របស់មនុស្សគ្រប់រូប
❤️សុខភាពល្អណាកូនណា
❤️សូមអោយអ្វីៗដែលប្រសើរចូលមកនៅក្នុងជីវិតកូន ហើយជោកជ័យគ្រប់យ៉ាង
❤️
Happy birthday 5 year my endless love
❤️"។
"My dear daughter
❤️ Roth Rasomary (jasmine)កូនស្រីជាទីស្រលាញ់របស់ម្ដាយ កូនជាកែវភ្នែកទាំងគូរ ជាជីវិតរបស់ម្ដាយ ថ្ងៃនេះធំមួយឆ្នាំទៀតហើយ សូមអោយកូនកាន់តែល្អស្អាតទាំងរូបកាយនិងចិត្តគំនិត
❤️រឹងមាំតែមិនរឹងរុះ ទន់ភ្លន់តែមិនទន់ជ្រាយ
❤️ប្រាជ្ញាឆ្លាតវៀងវៃ កូនស្រីម៉ាក់និងពូកែហើយក្លាយជាទីស្រលាញ់របស់មនុស្សគ្រប់រូប
❤️សុខភាពល្អណាកូនណា
❤️សូមអោយអ្វីៗដែលប្រសើរចូលមកនៅក្នុងជីវិតកូន ហើយជោកជ័យគ្រប់យ៉ាង
❤️ Happy birthday 5 year my endless love
❤️"។
មួយវិញទៀតក៏មានការលើកសរសើរថា កូនស្រី សុខ សោម៉ាវត្តី ពិតជាមានមុខមាត់ស្រដៀងនឹងនាងខ្លាំងណាស់ ជាពិសេសនោះ នាងតូចរូបនេះគឺមានមុខមាត់ស្រស់ស្អាត ក្រមិចក្រមើមកាត់ទៅរកម្ដាយគ្មានខុសទាល់តែសោះ៕






















Post a Comment