មកដល់ហើយបងប្អូន!!! ឃុយ ម៉ីហៀង ដាក់មួយបទនេះ ពិតជាពិរោះខ្លាំងណាស់ (មានវីដេអូ)
កុមារី ឃុយ ម៉ីហៀង គឺជាអតីតបេក្ខភាពដែលបានចូលប្រឡងក្នុង កម្មវិធី The Voice Kids Cambodia រដូវកាលទី១ ទោះបីមិនបានទទួលពានពីកម្មវិធីប្រឡងចម្រៀងកុមារលំដាប់ពិភពលោកនេះក្តី តែកុមារីម្នាក់នេះបានធ្វើឲ្យទស្សនិកជនភាគច្រើនសរសើរមិនដាច់ពីមាត់ថាមានសំឡេងល្អ កាន់តែស្តាប់កាន់តែពិរោះជាប់ចិត្ត ហើយកុមារីរូបនេះក៏ទទួលបាន អាហារូបករណ៍ ១០០% ពីសាលារៀនឯកជនមួយកន្លែង ដែលរៀនរហូតដល់បព្ចាប់ថ្នាក់ទី ១២ ផងដែរ។
ហើយនៅមុននេះបន្តិច នាថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៨ នេះ គេឃើញហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុនរស្មីហង្សមាស ទើបបានបង្ហោះបទចម្រៀងរបស់ កុមារី ឃុយ ម៉ីហៀង ដោយបទនេះមានចំណងជើងថា "ក្ដីរំពឹង" ដែលជាការ និពន្ធទំនុកច្រៀងដោយ នី សុគន្ធា និងនិពន្ធបទភ្លេង និងសម្រួលតន្រ្តីដោយ ម៉ម សុគន្ធា។ បទចម្រៀងមួយបទនេះប្អូនស្រីពិតជាដាក់នូវសនោសញ្ចេតនាបានល្អខ្លាំងណាស់ ជាពិសេសទឹកដមសំនៀងរឹតតែពិរោះ។ ដូចនេះដើម្បីកុំឲ្យខាតពេលយូរសូមស្តាប់ទាំងអស់គ្នា៕

Post a Comment