ម្ចាស់បទ "មាន់ស្រែ" កញ្ញា រ៉ាប៊ី បង្អួតសម្រស់នៅទឹកដីអាមេរិក ឃើញហើយពិតលង់ម៉ង (មានវីដេអូ)
មានទស្សនិកជនប្រហែលជាស្គាល់រួចមកហើយម្ចាស់បទ "មាន់ស្រែ" គឺកញ្ញា រ៉ាប៊ី នោះ ហើយបទមួយនេះពិតជាមានការពេញនិយមជាខ្លាំងពីគ្រប់ស្រទាប់យុវវ័យ ជាពិសេសសូម្បីតែប្រទេសថៃ ដែលជាប្រទេសជិតខាងរបស់ខ្មែរយើងក៏យកបទមួយនេះទៅរាំលេងកម្សាន្តផងដែរ មួយវិញទៀតអ្វីដែលបានធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ថែមទៀតនោះ គឺសម្រស់របស់តារាចម្រៀងប្រចាំផលិតកម្មថោននេះតែម្តង ជាមួយរូបរាងឡូយ និងមុខមាត់ស្រស់ គួរឲ្យគយគន់។
ម្យ៉ាងវិញទៀត រ៉ាប៊ី គឺជាមនុស្សដែលមានភាពរស់រាយ រាក់ទាក់ ផងដែរ ទើបធ្វើឲ្យអ្នកគាំទ្រនាង រឹតតែពេញចិត្តកាន់តែខ្លាំងឡើង។ ចំណែកកាលពីពេលកន្លងទៅនេះគេក៏បានឃើញ ម្ចាស់បទ "មាន់ស្រែ" នេះតែងតែបង្ហោះរូបជាច្រើនដែលនាងបានថតនៅសហរដ្ឋអាមេរិកជាច្រើនកន្លែងខុសៗ ដែលមើលទៅពិតជាស្រស់ស្អាត និងគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់។ តោះ ដើម្បីកុំឲ្យខាតពេលយូរសូមទៅមើលរូបរបស់តារាចម្រៀងរូបនេះដូចខាងក្រោម៕

























Post a Comment