Header Ads

កក្រើកទៀតហើយ!!! បន្ទាប់ពី លោក ខេមរៈ សិរីមន្ត ទំលាយរឿងប្រពន្ធកូនភ្លាម ស្រាប់តែលោក ម៉ៃ សុគន្ធ បង្ហោះសារដាក់ឲ្យចំៗថា...

មានមហាជនជាច្រើន ប្រហែលជាធ្លាប់ស្គាល់រួចមកហើយ កំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសនោះ គឺលោក ខេមរៈ សិរីមន្ត។ ហើយមួយរយៈចុងក្រោយនេះគេក៏បានសង្កេតឃើញមានសារព័ត៌មានជាច្រើនបានទំលាយរូបភរិយា និងកូនៗរបស់លោក មានខ្លះពិត និងខ្លះទៀតមិនពិត។ ក្នុងនោះផងដែរក៏បានធ្វើឲ្យអ្នកគាំទ្រលោកភាគច្រើនមានការងុើងឆ្ងល់ជាខ្លាំងទាក់ទងរឿងមួយនេះ ថាហេតុអ្វីលោកមិនចេញមកបញ្ជាក់ប្រាប់ដូចនេះ។


តែការពិតត្រូវបានលាតត្រលាង ដោយលោក ខេមរៈ សិរីមន្ត កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ ដោយលោកបានបង្ហោះរូបមួយសន្លឹកក្នុងហ្វេសប៊ុកផេកផ្លូវការរបស់លោក ព្រមទាំងសរសេរសារមួយបញ្ជាក់យ៉ាងច្បាស់ថា៖ "ខ្ញុំបាទខេមរៈសិរីមន្តសូមជុំរាបជូនបងប្អូនទាំងអស់គ្នាកុំអោយមានភាន់ច្រឡំតទៅទៀត: ខ្ញុំបាទបានរាបអាពាហ៍ពិពាហ៍កាលពីឆ្នាំ2009នឹងមានកូនៗចំនួនបីនាក់ហើយសូមបងប្អូនមេត្តាជ្រាប: សូមអគុណចំពោះការយកចិត្តទុកដាក់មកលើគ្រួសារយើងខ្ញុំ ជូនពរដល់បងប្អូនអោយមានសុខភាពល្អ រកសុីមានបាន នឹងមានសុភមង្គលគ្រប់ក្រុមគ្រួសារ សូមអគុណ!"។


បន្ទាប់ពីឃើញដូចនេះហើយ ស្រាប់តែលោក ម៉ៃ សុគន្ធ ក៏បានបង្ហោះសារមួយ នៅថ្ងៃបន្ទាប់ ដោយលោកបានសរសេរដាក់ឲ្យលោក ខេមរៈ សិរីមន្ត ចំៗថា៖ "មិនមើលគំរូល្អៗពីរៀមច្បង ព្រាប សុវត្តិសោះ មានអីត្រូវខ្លាចរឿងមានប្រពន្ធកូន 😹9ឆ្នាំទៅហើយដែលលាក់ ធាតុពិតចង់លាក់បន្តណាស់ តែពត៌មានចាក់ដោតពេក រហែកអាយៈអាយាយ ទៅហើយ លាក់វាមិនកើត 😂😬អារម្មណ៍គួរអានិតបំផុតគឺប្រពន្ធនិងកូនដែលទ្រាំលាក់អាថកំបាំង9ឆ្នាំមកនេះ 😏ចាស្ទីនកូពីអើយ សាកបើពត៌មានមិនពិតទៅមើល ស្មានតែសារភាពហ៍😂"៕




















No comments