Header Ads

ម្យ៉ាងដែរ!!! សុវត្ថិឌី ធារីកា គ្រាន់តែជួប លោក ព្រាប សុវត្ថិ ភ្លាម ថតជាមួយគ្នាភ្លែត ហើយបង្ហោះចូលហ្វេសប៊ុក ដោយសរសេរថា...

កញ្ញា សុវត្ថិឌី ធារីកា គឺជាអតីតបេក្ខនារី ក្នុងកម្មវិធីប្រឡងចម្រៀង លំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី១ ដែលទទួលបានការគាំទ្រជាខ្លាំងពីទស្សនិកជនរហូតមកទល់ពេលនេះ បើទោះបី ធារីកា មិនបានលើកពានក៏ដោយ តែទឹកដមសំនៀងរបស់នាង នៅតែដក់ជាប់ក្នុងអារម្មណ៍របស់អ្នកស្តាប់ដដែល។ ហើយមួយរយៈចុងក្រោយនេះ ធារីកា មានការមមាញឹកក្នុងកម្មវិធីផ្សេងៗក្នុងអាជីបជាអ្នកចម្រៀងរបស់ខ្លួនស្ទើរគ្មានពេលទំនេរផងដែរ។


ជាក់ស្តែងកាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៨ គេក៏បានឃើញ ធារីកា ទើបបានបង្ហោះរូប២សន្លឹក បន្ទាប់ពីបានចូលរួមកម្មវិធីពិសេសមួយ ហើយរូប២សន្លឹកនោះគឺ តារាចម្រៀងរូបនេះ បានថតជាមួយកំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ តែម្តង ព្រមជាមួយសារដ៏ខ្លីមួយថា "លោកពូ ព្រាបសុវត្ថិ គឺជាidol និងជាគ្រូនៅក្នុងចិត្តរបស់ខ្ញុំ អរគុណលោកពូច្រើនណាស់ដែលតែងតែផ្ដល់នូវដំបូន្មានដល់រូបនាងខ្ញុំ។​ He is my only one idol😊😊🙏🏻🙏🏻Thank you so much for your advice."៕





















No comments