Header Ads

ឆេះទៀតហើយ!!! មានការសង្ស័យ មានមនុស្សស្រីម្នាក់ស្លាប់ក្នុងករណីផ្ទុះធុងហ្គាស ព្រឹកមិញនេះ (មានវីដេអូ)

កាលពីព្រឹកមិញនេះ នាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ មាន​អគ្គិភ័យបានឆេះផ្ទះប្រជាពលរដ្ឋ ស្ថិតនៅ ភោជនីយដ្ឋានយីហោ ស៊ែរ អ៊ី ប៉ាន់យ៉ាប នៅចំនុចផ្ទះលេខ១៦E0 ផ្លូវលេខ១៣០ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ។ ក្នុងនោះផងដែរក៏មានការសង្ស័យ មានមនុស្សស្រីម្នាក់ស្លាប់ក្នុងករណីផ្ទុះធុងហ្គាសនេះផងដែរ។


ហើយមូលហេតុបណ្ដាលឲ្យមានអគ្គិភ័យឆាបឆេះភោជនីយដ្ឋាននេះ គឺដោយសារផ្ទុះធុងហ្គាសបណ្ដាលឲ្យឆេះសម្ភារៈក្នុងផ្ទះបាយអស់ទាំងស្រុង តែពុំបណ្តាលឲ្យឆេះរាលដាល ដល់ផ្ទះអ្នកជិតខាងឡើយ។ ក្រោយពេលអគ្គិភ័យកើតឡើងភ្លាម រថយន្តការិយាល័យបង្ការនិងពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន៦គ្រឿង បានចេញទៅជួយធ្វើអន្តរាគមន៍ ដោយប្រើប្រាសទឹកអស់ចំនួន៥រថយន្ត។ សម្រាប់ព័ត៌មានលម្អិត ក្រុមការងារយើងខ្ញុំនឹងជម្រាបតាមក្រោយ៕



































No comments