ពិតជាស្រស់ស្អាតមែន!!! ទីបំផុត លោក ខេមរៈ សិរីមន្ត ព្រមបង្ហាញមុខភរិយា ក្នុងកម្មវិធីព្រឹកមិញនេះហើយ
នៅព្រឹកថ្ងៃអង្គារ ៩រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបទី១៥៥ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ក្រោមប្រធានបទ «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា ដោយមិនទុកនរណាម្នាក់ចោល» ។
ក្នុងនោះ គេក៏ឃើញមាន សិល្បៈករ សិល្បៈការិនី ជាច្រើនរូបបានមកចូលរួមក្នុងកម្មវិធីនេះផងដែរ ដែលមានដូចជាលោក ព្រាប សុវត្ថិ, នាយ ពែក មី, កញ្ញា ឱក សុគន្ធកញ្ញា, លោក ខេមរៈ សិរីមន្ត, អ្នកនាង ចនច័ន្ទ លក្ខិណា, លោក ចៅ ចាន់ណារី ព្រមទាំងតារាជាច្រើនរូបទៀត ប្រកបដោយទឹកមុខរីករាយ ស្រស់ថ្លា។

ក្នុងនោះផងដែរអ្វីដែលបានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលនោះ បន្ទាប់ពីលោក ខេមរៈ សិរីមន្ត បានបង្ហោះរូបប៉ុន្មានសន្លឹកក្នុងហ្វេសប៊ុករបស់លោក ព្រមទាំងសរសេរសារដ៏ខ្លី និងមានន័យមួយថា "ការជួយគ្នាទៅវិញទៅមកគឺជាតួនាទីរបស់យើងទាំងអស់គ្នា ថ្ងៃនេះខ្ញុំនឹងភរិយារីករាយណាស់ដែលបានចូលរួមថវិការជាមួយសម្ដេចនឹងកាកបាទក្រហមកម្ពុជានៃយើង"៕

Post a Comment